ប្រភពពីអាខោនហ្វេសប៊ុក Hea Khy Hsk បានបង្ហោះ អំពីវិដេអូនិងរូបស្លាកលេខម៉ូតូក្រុមជនសង្ស័យឆក់ទូរស័ព្ទលើកង់បី(PassApp) នៅតាមបណ្តោយផ្លូវ២១៥ ទិសដៅពីត្បូងទៅជើង ស្ថិតនៅសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ នាម៉ោង១៦និង១៨នាទីល្ងាច ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ មានខ្លឹមសារថា (សកម្មភាពចោរឆក់ទូរស័ព្ទមុខឡានខ្ញុំច្បាស់ៗហ្មង ស្លាកលេខក៏ច្បាស់

***បញ្ជាក់រូបសន្លឹកដែលមានបងជិះscoopyខ្មៅ2នាក់ក្នុងវីដេអូ ហើយដែលគូសរង្វង់ពណ៌  គាត់ជាអ្នកដេញតាមក្រោយចាប់ចោរទេ***) 


ជនសង្ស័យចំនួន០២នាក់ ជិះម៉ូតូ Suzuki Nex ស្លាកលេខ ភ្នំពេញ 1JX-2213 បានធ្វើសកម្មភាពឆក់ទូរស័ព្ទពីជនរងគ្រោះដែលជិះលើកង់បី (PassApp) បានសម្រេច ភ្លាមៗនោះមានម៉ូតូ Honda Scoopy ចំនួន០២គ្រឿងទៀត បានបើកប្រដេញតាមក្រោយ តែមិនមែនប្រជាពលរដ្ឋដេញចាប់ជនសង្ស័យទេ គឺសង្ស័យជាបក្ខពួកក្រុមចោរឆក់ ពេលឃើញគូរកនធ្វើសកម្មភាពបានសម្រេចបើកបរឡើងបិទគូទ ធ្វើឱ្យចរាចរណ៍ចង្អៀត ផ្តល់ផលពិបាកក្នុងការដេញតាមជនល្មើស 


មហាជនឆ្ងល់ថា ហេតុអ្វីក្រុមបងចោរឆក់ចាប់ផ្តើមមានសកម្មភាពឡើងវិញក្នុងទឹកដីខណ្ឌ៧មករាអញ្ចឹង ឬមួយបណ្តាលមកពីអាជ្ញាបណ្ណល្បែងឆ្នោតផ្សងសំណាងយកមកបាំងមុខល្បែងស៊ីសងឡូតូ កំពុងជ្រកក្រោមប៉ុស្តិ៍សេវា ឆ្នោត8888 ពេសពេញរាជធានីភ្នំពេញ 


ប្រិយមិត្តអាចចូលស្វែងយល់អំពី អត្ថន័យល្បែងផ្សងសំណាងមានច្បាប់ឬអាជ្ញាបណ្ណនឹងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទត្រូវបង្ក្រាប ០៤ កុម្ភៈ ២០២៣ តាមល៉ីងខាងក្រោមនេះ  https://youtu.be/uGNDAZ2HVn4


#muyreal #muyrealnews 

Journalist & Freelancer 

ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: ស៊ែលកាត 061 662269, មិត្តហ៊្វូន 066 662269, ស្មាត 010 662269 សូមអរគុណ៚