ភ្នំពេញ៖ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ២២និង៣០នាទី ដោយមានការបញ្ជាផ្ទាល់ពីលោកវីរៈសេនីយ៍ឯក ហួរ ម៉េងវ៉ាងអធិការនគរបាលខណ្ឌសែនសុខ ដឹកនាំដោយផ្ទាល់ដោយលោកវរះសេនីយ៍ទោ សុំធន់រតនា ជាអធិការរងទទួលផ្នែកបង្រ្កាប់គ្រឿងញៀននៃអធិការនរគបាលខណ្ឌសែនសុខ បានដឹកកំលាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន សហការ ជាមួយប៉ុស៍្តនគរបាលរដ្ឋបាលគោកឃ្លាង ឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។


ជនសង្ស័យឈ្មោះ ទ្រី កុសល ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប ស្នាក់នៅ បន្ទប់ជួល ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ  (ឃាត់ខ្លួនគ្មានសារធាតុញៀន)


   *ដកហូតសម្ភារះ

-ក្រាមពណ៍សរថ្លាចំនួន១៤កញ្ចប់ថង់(ថង់ធំ០១ ថង់ធំល្មម០៣ និង ១០កញ្ចប់ថង់តូច)

-ម៉ូតូចំនួន០១គ្រឿងម៉ាក Honda Dream C១២៥ ពណ៍ខ្មៅ សេរី ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ DG-៥៣០៨។

-ទូរស័ព្ទដៃ០១គ្រឿងម៉ាកNokia អិនចុចពិល។

លទ្ធផលធ្វើតេស្តទឹកនោមអវិជ្ជមាន(គ្មានសារធាតុញៀន


បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី 


Journalist & Freelancer 

ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: ស៊ែលកាត 061 662269, មិត្តហ៊្វូន 066 662269, ស្មាត 010 662269 សូមអរគុណ៚