រាជធានីភ្នំពេញ៖ នារសៀល ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ មានសារសំលេងអ្នកសារព័ត៌មានម្នាក់ បានចោទប្រកាន់ទៅលើលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់មនោរម្យ ក្រោយស្ត្រីរងគ្រោះនិងកូនរត់ទៅប្តឹង សុំការអន្តរាគមន៍ ពីជនបង្កហិង្សាម្នាក់សង្ស័យប្រើប្រាស់គ្រឿងញៀន យកកាំបិតគំរាមកាប់សម្លាប់ជាច្រើនលើកច្រើនសារ តែថាលោកនាយប៉ុស្តិ៍មិនធ្វើការបំរើពលរដ្ឋ 


សារសំលេងដែលអង្គភាពមួយរៀលទទួលបានពីគ្រុបតេឡេក្រាមនិងរូបភាព ពីជនអនាមិកបាញ់មកដោយបាននិយាយចោទប្រកាន់លោកនាយប៉ុស្តិ៍តែក្នុងឃ្លីបវិដេអូខ្លីមួយ បានលឺសំលេងថា មិនឱ្យឡាយផ្សាយបន្តផ្ទាល់នៅមុខប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់មនោរម្យទេ ប្រហែលជាអ្នកសារព័ត៌មាន គាត់មានអារម្មណ៍ខឹង និង មិនយល់ច្បាស់ពីច្បាប់របបសារព័ត៌មាន ក្រមសីលធម៌ និងវិជ្ជាជីវៈរបស់ខ្លួនឡើយ ទើបបញ្ចេញមតិជាសំលេង វាយប្រហារមកលើកងកម្លាំងនគរបាលជាតិដូច្នេះ 


បន្ទាប់ពីទទួលបានសារសំលេងភ្លាមៗ អង្គភាពមួយរៀលយើង បានខលតាមលេខទូរស័ព្ទ 099 999 157 ទៅលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់មនោរម្យ និង ឆ្លងឆ្លើយតាមប្រព៍ន្ធតេឡេក្រាមផងដែរ ដោយលោកនាយប៉ុស្តិ៍បានបញ្ជាក់ថា កងកម្លាំងនគរបាលជាតិ គោរពនិងអនុវត្តន៍ តាមគោលនយោបាលភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុច របស់ រាជរដ្ឋាភិបាលកម្ពុជា 


លោកនាយប៉ុស្តិ៍បន្តទៀតថា ឥលូវជនរងគ្រោះកំពុងនៅក្នុងប៉ុស្តិ៍ដាក់ពាក្យប្តឹង ហើយសមត្ថកិច្ចយើងកំពុងធ្វើការងារនេះជូនពលរដ្ឋក្នុងមូលដ្ឋាន ២៤ម៉ោងលើ២៤ម៉ោង ដើម្បីរក្សាសុខសន្តិភាព 


#khst #khstmedia 

Journalist & Freelancer 

ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: ស៊ែលកាត 061 662269, មិត្តហ៊្វូន 066 662269, ស្មាត 010 662269 សូមអរគុណ៚