ឃើញហើយទើសចិត្តពេកមនុស្សមានចិត្តសង្រ្គោះ ឃើញគ្រោះថ្នាក់នៅចំពោះមុខក៏ចុះជួយ នេះគឺជាខ្មែរ ដែលពិភពលោកទទួលស្គាល់អំពីវប្បធម៌និងទំលៀមទំលាប់ប្រពៃណី  


នេះគឺជាកាយវិការគួរឱ្យគោរពកោតសរសើរចំពោះគាត់ចុះហេតុអ្វីបានជារូបគាត់ត្រូវបានទទួលរងនូវការស្តីបន្ទោសពីអ្នកសារព័ត៌មាន និងសមត្ថកិច្ចទៅវិញ 


ករណីលើកម៉ូតូចេញពីតាំងកើតហេតុ មិនមែនជារឿងខុសឆ្គងឬខុសច្បាប់អ្វីនោះទេគ្រាន់តែបាត់ដានដែលជាហេតុនាំឱ្យសមត្ថកិច្ចនគរបាលចរាចរណ៍ពិបាកក្នុងការវាស់វែងតែប៉ុណ្ណោះ ប៉ុន្តែបុរសនោះគាត់បានលើកដៃសុំទោសហើយ ដោយសារតែគ្នាមិនដឹងរឿងតែសណ្តានចិត្តគាត់គឺធ្វើអំពើល្អក្នុងសង្គម ជួយគ្នាក្នុងគ្រាមានគ្រោះថ្នាក់ តែបែរជាធ្វើល្អបានការស្តីបន្ទោសទៅវិញ បើអញ្ចឹងលើកក្រោយទៅប្រហែលជាប្រជាពលរដ្ឋខ្មែរ លែងហ៊ានជួយយកអាសារអ្នកដទៃពេលមានគ្រោះភ័យទៀតហើយ ដែលផ្ទុយពីឱវាទព្រះសម្មាសម្ពុទ្ធបង្រៀនអប់រំ មនុស្សឱ្យរក្សាចិត្តមានក្តីមេត្តា ករុណា មុទិតា និង ឧបេក្ខា  


គួរណាស់តែអស់លោកអ្នក ដែលចេះដឹងច្បាប់វិន័យ និយាយពន្យល់ប្រាប់គាត់ ដោយសំដីទន់ភ្លន់ អំពីដំណើររឿង ឱ្យមានហេតុនឹងផល ច្បាប់វិន័យ ចាំបាច់អ្វីនិយាយ ស្រែកស្តីបន្ទោសគំហកដាក់គាត់វិញ ដែលផ្ទុយពីវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន ផ្សព្វផ្សាយអប់រំចំណុចល្អៗ ជូនដល់ប្រជាពលរដ្ឋ ឱ្យយល់ដឹងនូវច្បាប់វិន័យ ដើម្បីសង្គមជាតិយើង មានធនធានកាន់តែច្រើន ចូលរួមគោរពច្បាប់និងកាត់បន្ថយភាពអវិជ្ជមានឬផលមិនល្អផ្សេងៗ ដែលបំផ្លាញសុខសន្តិភាព ស្ថេរភាពនយោបាយប្រទេស និង អនាគតកូនចៅយើងជំនាន់ក្រោយ  


កាយវិការ និង ពាក្យសំដី របស់អ្នកសារព័ត៌មានបែបនេះ គឺជាការបំបាក់ទឹកចិត្ត គំរាមកំហែង ដល់អ្នកក្រោយៗទៀត ពេលជួបរឿងបែបនេះ ខ្លាចមិនហ៊ានជួយឬរាយការណ៍ជូនសមត្ថកិច្ច ក៏ដូចរកជំនួយផ្សេងៗ  


សូមគិតពិចារណាឡើងវិញនូវចំណុចអវិជ្ជមានរបស់ខ្លួនឯង នឹង កុំប្រើតួនាទីជ្រុលចេញឆ្ងាយ ពីតួនាទីស្នូលរបស់ខ្លួនពេក វានាំឲ្យបាត់តម្លៃ គ្រាន់តែចង់បានប្រជាប្រិយភាព នាពេលបច្ចុប្បន្ន តែបានបាត់បង់កិត្តយស ដោយសារបំផ្លាញអ្នកដទៃ នេះជាបំណងល្អពីតាអណ្តើកប្រាក់ 


#khst #khstmedia 

Journalist & Freelancer 

ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: ស៊ែលកាត 061 662269, មិត្តហ៊្វូន 066 662269, ស្មាត 010 662269 សូមអរគុណ៚