រាជធានីភ្នំពេញ  យោងតាមគណនីហ្វេសបុកផ្លូវលោកជំទាវ នឹម វណ្ណៈ ខំមិនលើវិដេអូ លោក សុវណ្ណ រិទ្ធី ផ្សាយផ្ទាល់ពីគ្រោះថ្នាក់ចរាចរណ៍នៅលើស្ពានជ្រោយចង្វារ និងស៊ែរផង កាលពីព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ មានខ្លឹមសារទាំងស្រុងថា ( សូមលោកពូKanharith Khieu 🙏🏻🙏🏻🙏🏻

រដ្ឋមន្រ្តីក្រសួងពត៌មានមានចំណាត់ការលើបុគ្គលនេះ សូមសមត្ថកិច្ច ជាពិសេសតំណាងអយ្យការគួរមានចំណាត់ការលើក្រុមសារពត៌មានប្រភេទនេះ ជាពិសេសបុគ្គលនេះតែម្តង ដែលតែងតែអាងខ្លួនជាអ្នកសារពត៌មាន ថតគេដោយគ្មានការអនុញ្ញាតគំរាមកំហែងមហាជន ហើយតាំងខ្លួនជាអ្នកចេះធ្វើបុណ្យតែម្នាក់ឯង។

គោរពរាយការណ៍ជូនឯកឧត្តមពូ ច្រឹង ខ្មៅ 

Chroeng Khmao 🙏🏼🙏🏼🙏🏻 )


ស្របពេលមហាជនជាច្រើន ដែលប្រើប្រាស់បណ្តាញទំនាកទំនងសង្គមមានដូចជា Facebook, TikTok បានស៊ែរនិងយកវិដេអូលើកជាប្រធានបទមួយ ដាក់ការស្តីបន្ទោសថា ( គ្រាន់តែជួយលើកក្នុងបំណងល្អ បែរជាត្រូវសុំទោសអ្នកសារព័ត៌មាន និងត្រូវលោកសុវណ្ណ រិទ្ធី ស្តីថាឱ្យមានទោសទៀត និង សួរថា តើសុំទោសចេញពីអត់ រួចបន្តផ្សាយបន្តផ្ទាល់ ចង់បង្ហាញថា អ្នកទៅជួយបំណងល្អមានកំហុសនិងទោសតាមផ្លូវច្បាប់ រួចបង្វែរសំណួរជាច្រើនចេញពីរឿងគ្រោះថ្នាក់ចរាចរណ៍ ទៅជារឿងឈ្លោះប្រកែកយកខុសយកត្រូវ ដែលមិនពាក់ព័ន្ធក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ដើម្បីទាញប្រិយមិត្តចូលទស្សនា យកឡាចនិងស៊ែរ ដែលផ្ទុយពីក្រមសីលធម៌វិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន )


សូមរំលឹកផងដែរថា ក្នុងពិធីជំនួបអាហារសាមគ្គីនៅសាលពិព័ណ៌កោះពេជ្រ នៅល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ សម្ដេចតេជោក៏បានដាស់តឿន សារជាថ្មីរដល់អ្នកសារព័ត៌មាន គឺកុំបំពានសិទ្ធអ្នកដទៃ កុំបំភ្លៃការពិត 


សូមអ្នសារព័ត៌មានទាំងអស់ មុននឹងផ្សព្វផ្សាយព័ត៌មានអ្វីមួយ សូមធ្វេីការសួរនាំ  ស្រាវជ្រាវឲ្យបានដឹងការពិតជាមុនសិន ចៀសវាងធ្វេីឲ្យមានការយល់ច្រឡំ ជាពិសេសអាចធ្វេីឲ្យប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាពសង្គមផងដែរ 


#khst #khstmedia 

Journalist & Freelancer 

ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: ស៊ែលកាត 061 662269, មិត្តហ៊្វូន 066 662269, ស្មាត 010 662269 សូមអរគុណ៚