រាជធានីភ្នំពេញ៖ នារសៀល ថ្ងៃទី២១ ខែមករា ឆ្នាំ ២០២៣ កម្លាំងសមត្ថកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានធ្វើការឃាត់ខ្លួនស្រ្តីមេតុងទីនដ៏ធំម្នាក់នៅភ្នំពេញ ឈ្មោះ ឡុង រ៉ានី  បញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីឆបោក និង ចាយសែកស្អុយរាប់សិបម៉ឺនដុល្លារអាមេរិក 


ជនសង្ស័យមានឈ្មោះ ឡុង រ៉ានី ភេទស្រី អាយុ ៣៥ឆ្នាំ មានទីលំនៅ ផ្ទះលេខ៤០ស ផ្លូវលេខ៣៥០ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ 


ការចាប់ខ្លួនមេតុងទីនខាងលើនេះ ត្រូវបានសមត្ថកិច្ចបង្ហើបឲ្យដឹងថា ជាការធ្វើឡើងតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយយោងទៅលើពាក្យបណ្តឹងរបស់ឈ្មោះ ឈឹម ភារី ដែលមានមេធាវីការពារក្តីតំណាងដោយអាណត្តិគឺ លោកស្រី នួន មករា សមាជិកគណៈមេធាវី នៃ ព្រះរាជាណាចក្រកម្ពុជា 


តាមពាក្យបណ្តឹងរបស់ជនរងគ្រោះបានបញ្ជាក់ថា សុំប្តឹងឈ្មោះ ឡុង រ៉ានី និង ប្តី ជាមេតុងទីន បានលេងជាមួយគ្នា មានក្បាលតុងទីនផ្តាច់ ខ្សែ ១០០មាន(៧ក្បាល៦០០មាន(៦ក្បាល៥០០មាន(៦ក្បាល) ( ដូចមានក្នុងឧបសម្ភ័ន្ធភ្ជាប់ ) ដោយដើមបណ្តឹងជាកូនតុងទីនបាន បង់គ្រប់ចំនួន និង ដល់ពេលត្រូវកើបប្រាក់តុងទីនទាំងអស់វិញ សរុប ៣២៧ ១៦០ ដុល្លារអាមេរិក ពីមេតុងទីនឈ្មោះ ឡុង រ៉ានីនិង ប្តី ទើបពួកគាត់ចេញជាមូលប្បទានបត្រមួយសន្លឹក ចុះថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ របស់ធនាគារវឌ្ឍនៈអាស៊ីចំកាត់ ដែលមានទឹកប្រាក់ចំនួន ២២៩ ៦៦០ ដុល្លារអាមេរិក និង សន្យាប្រគល់ប្រាក់សុទ្ធ ខាងក្រៅឲ្យបានគ្រប់ចំនួនបន្ថែមទៀត 


ប៉ុន្តែនៅពេលដល់ថ្ងៃកំណត់ បើកប្រាក់ក្នុងមូលប្បទានបត្រ ខាងលើនៅធនាគារ ( ថ្ងៃទី២ ខែមករា ឆ្នាំ ២០២៣ដើម្បីធ្វើការទូទាត់ប្រាក់តាមកាលកំណត់ ស្រាប់តែខាងធនាគារឆ្លើយតបថា មូលប្បទានប័ត្រនេះមិនមានសាច់ប្រាក់ទេ ហើយត្រូវបានខាងមេតុងទីន ប្លុកមូលប្បទានបត្រនេះ ដោយគ្មានហេតុផលអ្វីទាំងអស់ទៀតផង  


ពាក្យបណ្តឹងបានបញ្ជាក់ទៀតថា នៅមានកូនតុងទីនជាច្រើននាក់ ដែលរងគ្រោះដោយសារមេតុងទីនពីរនាក់ប្តី ប្រពន្ធរូបនេះវេចលុយរត់ សរុបជាទឹកប្រាក់ប្រមាណជិត  លានដុល្លារអាមេរិកឯណោះ ហើយកូនតុងទីនដែលរងគ្រោះទាំងអស់នោះ កំពង់រៀបចំឯកសារពាក់ពន្ធ ដើម្បីពឹងពាក់មេធាវីការពារផ្លូវច្បាប់ប្តឹង ឈ្មោះ ឡុង រ៉ានី និង ប្តី ជាមេតុងទីនបន្តបន្ទាប់ទៀត 


ដូច្នោះក្នុងនាមជាជនរងគ្រោះ ស្នើសុំឲ្យស្ថាប័នអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ មេត្តាចាត់ការលើមេតុងទីន និង ប្តី ដូចមានឈ្មោះខាងលើ ឲ្យបានតឹងរឹងបំផុត និង តាមផ្លូវច្បាប់ជាធរមានផងដែរ 


#khst #khstmedia 

Journalist & Freelancer 

ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម 

☎️: Tel: ស៊ែលកាត 061 662269, មិត្តហ៊្វូន 066 662269, ស្មាត 010 662269 សូមអរគុណ៚