ខេត្តកណ្តាល៖ នារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣នេះ  ក្រោយពីជនបង្កគ្រោះថ្នាក់ចរាចរណ៍ម្នាក់ឈ្មោះ ឯម យឹមវិចិត្រ ដែលបានបកស្រាយ តាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក បង្កាច់បង្ខូចកិត្តិយស និង សេចក្តីថ្លៃថ្នូរ និងធ្វើអោយប៉ះពាល់ ដល់អង្គភាពកងកម្លាំងនគរបាលជាតិទៀតផងនោះ  ទេីបម្ចាស់ហាងពន្លឺជាប់ចិត្ត បានសម្រេចថា ដាក់ពាក្យបណ្តឹងជាផ្លូវការ នៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ  ដើម្បីដឹងសខ្មៅនឹងការពិត អោយមន្ត្រីនគរបាលយុត្តិធម៌ ចុះស៊ើបអង្កេតស្រាវជ្រាវតាមជំនាញ 


យោងតាមពាក្យបណ្តឹង ឈ្មោះ ធឿន ចាន់ដារ៉ា អាយុ៣៦ឆ្នាំ បច្ចុប្បន្ននៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល សូមគោរពជូនលោកអធិការនគរបាលក្រុងតាខ្មៅ កម្មវត្ថុ៖ សុំប្ដឹងពីឈ្មោះ ឯម យឹមវិចិត្រ ភេទប្រុស អាយុ៣១ ឆ្នាំ ទីលំនៅភូមិ តាក្តុលត្បូង សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល 


ពីបទ៖ ស្រវឹងជាក់ស្ដែង អុកឡុកក្នុងហាង និងបរិហារតាមប្រពន្ធ័អនឡាញ NEWS 


យោងតាមកម្មវត្ថុខាងលើខ្ញុំបាទ សូមគោរពជម្រាបជូនលោកនាយការិយាល័យ មេត្តាជ្រាបថា នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣វេលាម៉ោង២០និង០០នាទី មានបុរសម្នាក់ អាយុប្រហែលជាង៣០ឆ្នាំ បានជិះម៉ូតូពីលិចទៅកើត ឈ្ងោកដៃចុចទូរសព្ទ័មិនបានមើលផ្លូវមកដល់មុខហាងក៏បុកឡានដែលកំពុងចតនៅស្ងៀម (ម្ចាស់គាត់ចូល ហាងពន្លឺជាប់ចិត្តហូបបាយខ្ញុំឃើញក៏ទៅនិយាយជាមួយអ្នកបង្ក ថាប្អូនខុសហើយជិះម៉ូតូទាំងស្រវឹងហើយចុចទូរសព្ទ័ទៀត  


ខ្ញុំក៏ថតរូបភាពឡានផ្ញើទៅជាងដើម្បីសួរថា តើជួសជុលអស់ប៉ុន្មាន ប៉ុន្តែតេចូលគ្មានអ្នកទទួល ខ្ញុំក៏បានសួរទៅអ្នកបង្កថា  តើប្អូនមានស្គាល់ជាងជួសជុលឡានអត់ បើមានតេសួរគាត់ទៅ គាត់មិនឆ្លើយនឹងខ្ញុំទេ 


បន្ទាប់មកគាត់បានទូរសព្ទ័ទៅគ្នីគ្នាគាត់ថា មានអ្នកមើលខុសត្រូវហាង (សំដៅលើខ្ញុំនិយាយកាតកាតឹ អត់ដឹងអីដាក់គាត់ ខ្ញុំក៏ឈប់និយាយហើយចូលទៅក្នុងហាងវិញ 


បានមួយសន្ទុះក៏ឃើញគាត់ដើរទៅថតមុខហាងខ្ញុំ ខ្ញុំក៏សួរគាត់ហេតុអ្វីថតហាងខ្ញុំ បញ្ហាបុកប៉ះរថយន្តមិនទាន់ដោះ ស្រាយផង ទាំងខ្លួនឯងស្រវឹង បង្កគ្រោះថ្នាក់ចរាចរណ៍ មិនព្រមដោះស្រាយ ហើយបានដើរចូលក្នុងហាងរញ៉េរញ៉ ស្រែកអះអាងថា គាត់គឺជាអ្នកសារព័ត៌មាន ដោយមានបំណងអុកឡុកក្នុងហាងខ្ញុំ  


ពួកខ្ញុំក៏ឃាត់និងបានប្រាប់ថា កុំឲ្យគាត់ធ្វើបែបនេះ គាត់ក៏ដើរសំដៅទៅម៉ូតូគាត់ មួយសន្ទុះក៏ជិះចេញទៅបាត់ បានប្រហែលកន្លះម៉ោងក្រោយ ក៏មានប៉ូលីសមកដល់ហាងខ្ញុំ និងបានសួរនាំ ខ្ញុំក៏បានប្រាប់តាមដំណើររឿង ខ្ញុំមិននឹកស្មានថាអ្នកជិះម៉ូតូបង្កនិងបានអុកឡុក បែរជាទៅប្តឹងខ្ញុំថា បានយកកាំភ្លើងគំរាមអាយុជីវិតគាត់ទៅវិញទេ 


ខ្ញុំមិនដែលធ្លាប់មានទំនាស់ឬបញ្ហាអ្វីជាមួយគាត់ទេ គ្រាន់តែរូបខ្ញុំខំជួយសម្របសម្រួល ករណីដែលគាត់បានបង្កឡើងតែ ប៉ុណ្ណោះប៉ុន្តែគាត់បែរជាខឹងនឹងខ្ញុំ ហើយក៏ថតហាងរបស់ខ្ញុំយកទៅឲ្យក្រុមការងារសារព័ត៌គា្នគាត់ និង សរសេរតាមអារម្មណ៍ ដើម្បីបង្ហូចកិត្តិយសនិងធ្វើឲ្យប៉ះពាល់ដល់មុខរបរគ្រួសារខ្ញុំទៀត 


គាត់អះអាងថា ខ្លួនជាអ្នកសារព័ត៌ តែគ្មានទំនួលខុសត្រូវ បើកបរទាំងស្រវឹង បង្កឲ្យមានគ្រោះថ្នាក់ខូចខាតរបស់គេ ហើយមិនព្រមសង ថែមទាំងបង្ហូចឈ្មោះខ្ញុំទៀត 


#khst #khstmedia 

Journalist & Freelancer 

ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម 

☎️: Tel: ស៊ែលកាត 061 662269, មិត្តហ៊្វូន 066 662269, ស្មាត 010 662269 សូមអរគុណ៚