ភ្នំពេញ  បង្ក្រាបទីតាំងបើកជល់មាន់តាមប្រព័ន្ធ អនឡាយមួយកន្លែង ស្ថិតតាមបណ្តោយផ្លូវបេតុង ក្នុងភូមិសន្សំកុសល៦ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ កាលពី ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣នេះ 


  លទ្ធផលកម្លាំងចម្រុះ នៃគណៈបញ្ចាការឯកភាពខណ្ឌបានធ្វើការឃាត់ខ្លួនមនុស្សសរុប០៩នាក់ ក្នុងនោះមានបុរស០៧នាក់ជាអ្នកលេង និងមនុស្សស្រី០២នាក់ ជាអ្នកមើលការខុសត្រូវទីតាំង 


    ចំណែកវត្ថុតាងដកហូតបានរួមមាន  ម៉ូតូចំនួន០៦គ្រឿង , កង់០៩គ្រឿង , កុំព្យូទ័រ០២គ្រឿង , ម៉ាស៊ីនម៉ូនីទ័រ០១គ្រឿង និងសម្ភារះពាក់ព័ន្ធមួយចំនួនទៀតផងដែរ  


ឃាត់ខ្លួនមនុស្សប្រុសស្រីទាំង០៩នាក់ និងដកហូតវត្ថុតាងនេះ រួចរាល់ កម្លាំងគណៈបញ្ចាការឯកភាពខណ្ឌមានជ័យ បានដឹកតាមរថយន្តយកទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពន់ទី១ ដើម្បីសាកសួរ បន្តចាត់ការតាមច្បាប់ 


#khst #khstmedia 

Journalist & Freelancer 

ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: ស៊ែលកាត 061 662269, មិត្តហ៊្វូន 066 662269, ស្មាត 010 662269 សូមអរគុណ៚