សេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងសារព័ត៌មានមួយបានផ្សព្វផ្សាយព័ត៌មានមិនពិត ដែលធ្វេីឲ្យប៉ះពាល់ដល់សន្តិសុខសង្គម ដែលមានខ្លឹមសារទាំងស្រុងថា “ ថតជាប់ជនស៊ីវិលឈុតខ្មៅមួយក្រុម ធ្វើសកម្មភាពចាប់នារីម្នាក់ ញាត់ចូលរថយន្តយ៉ាងអនាធិបតេយ្យ នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ “ 


ជាក់ស្តែងនៅវេលាម៉ោងប្រមាណ ១០:៣០នាទីព្រឹក ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ ត្រង់ចំណុចក្នុងបរិវេណអគារមួយដែលមានឈ្មោះថា DB ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងសង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្បែរនឹងស្ថានីយប្រេងPTT មាននារីម្នាក់គាត់ស្រវឹងហើយគាត់ក៏ឈររង់ចាំមិត្តប្រុសរបស់គាត់មកយក ពេលនោះគាត់ក៏ដួលនៅនឹងកន្លែង ដោយឃើញហេតុការនេះសន្តិសុខនៅទីនោះ ក៏បានប្រាប់ឲ្យគាត់ចូលទៅអង្គុយចាំនៅខាងក្នុងវិញ តែគាត់មិនព្រម ពេលនោះសន្តិសុខក៏បានយកកៅអីឲ្យគាត់អង្គុយរង់ចាំមិត្តប្រុសរបស់គាត់មកយក  


ពេលនោះក៏មានអ្នកនៅក្បែរថតរូប និងរាយការណ៍ទៅអ្នកការសែត ហើយមានអ្នកសារព័ត៌មានមកLive ដោយផ្សព្វផ្សាយព័ត៌មានខុសពីការពិត ស្របពេលខ្លួនមិនទាន់ដឹង និងទទួលបានព័ត៌មានពិតនៅឡេីយ ឃេីញដូច្នេះសន្តិសុខ ក៏បានលើកនារីនេះចូលមកអង្គុយសាឡុងខាងក្នុងវិញ  


លុះដល់ម៉ោង ១១:៣០នាទី បុរសជាមិត្តប្រុសបានមកទទួលគាត់យកទៅផ្ទះវិញ 


ក្នុងពិធីជំនួបអាហារសាមគ្គីនៅសាលពិព័ណ៌កោះពេជ្រ នៅល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ សម្ដេចតេជោក៏បានដាស់តឿន សារជាថ្មីរដល់អ្នកសារព័ត៌មាន គឺកុំបំពានសិទ្ធអ្នកដទៃ កុំបំភ្លៃការពិត 


សូមអ្នសារព័ត៌មានទាំងអស់ មុននឹងផ្សព្វផ្សាយព័ត៌មានអ្វីមួយ សូមធ្វេីការសួរនាំ  ស្រាវជ្រាវឲ្យបានដឹងការពិតជាមុនសិន ចៀសវាងធ្វេីឲ្យមានការយល់ច្រឡំ ជាពិសេសអាចធ្វេីឲ្យប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាពសង្គមផងដែរ 


#khst #khstmedia 

Journalist & Freelancer 

ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: ស៊ែលកាត 061 662269, មិត្តហ៊្វូន 066 662269, ស្មាត 010 662269 សូមអរគុណ៚