រាជធានីភ្នំពេញ  សេចក្តីជូនដំណឹងស្តីពីការរៀបចំសណ្តាប់ធ្នាប់សាធារណៈតាមបណ្ដោយផ្លូវលេខ៥៩៨ របស់រដ្ឋបាលខណ្ឌសែនសុខនិងទួលគោកទុកពេលឱ្យបីខែ ដល់កន្លែងលក់គ្រឿងសមុទ្រនៅផ្លូវ៥៩៨ប្តូរទីតាំងថ្មី ចាប់ពីថ្ងៃទី២៣ ខែមករា រហូតដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣។


កន្លងមកនេះរដ្ឋបាលខណ្ឌសែនសុខនិងរដ្ឋបាលខណ្ឌទួលគោក បានពិនិត្យឃើញថា លោក-លោកស្រីដែលជាម្ចាស់អាជីវកម្មលក់ដូរ និងចែកចាយគ្រឿងសមុទ្រ នៅតាមបណ្ដោយផ្លូវលេខ៥៩៨ ភូមិសេប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាធានីភ្នំពេញ និងភូមិ១៦ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាធានីភ្នំពេញ បានយកផ្លូវ និងចិញ្ចើមផ្លូវសាធារណៈ ធ្វើជាចំណតរថយន្ត ដើម្បីទម្លាក់ផ្ទេរទំនិញ និងចែកចាយគ្រឿងសមុទ្រ ដែលធ្វើឱ្យ ប៉ះពាល់ដល់សណ្តាប់ធ្នាប់ និងអនាម័យសាធារណៈ បង្កឱ្យមានការកកស្ទះចរាចរណ៍ និងមានក្លិនស្អុយដល់អ្នកធ្វើ ដំណើរឆ្លងកាត់ និងប្រជាពលរដ្ឋដែលរស់នៅជុំវិញ 


ដូចនេះ រដ្ឋបាលខណ្ឌសែនសុខនិងរដ្ឋបាលខណ្ឌទួលគោក សូមជូនដំណឹងដល់លោក-លោកស្រី ដែលជាម្ចាស់អាជីវកម្មខាងលើឱ្យបាន ជ្រាបថា ដើម្បីរក្សាបាននូវសណ្តាប់ធ្នាប់ អនាម័យ និងរបៀបរៀបរយ ដែលជាប្រយោជន៍សាធារណៈ រដ្ឋបាលខណ្ឌសែនសុខ ទុករយៈពេល០៣ខែ គិតចាប់ពីថ្ងៃជូនដំណឹងនេះ ដើម្បីឱ្យលោក-លោកស្រីរកទីតាំងថ្មី ដើម្បីប្រកប អាជីវកម្មលក់ដូរ និងចែកចាយគ្រឿងសមុទ្រ ដែលមិនប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងរំខានដល់អ្នកធ្វើ ដំណើរ និងអ្នករស់នៅជិតខាង ក្នុងករណីលោក-លោកស្រីមិនអនុវត្តតាមសេចក្តីជូនដំណឹង ក៏ដូចជាការណែនាំ របស់រដ្ឋបាលខណ្ឌសែនសុខនោះ រដ្ឋបាលខណ្ឌនឹងចុះអនុវត្តវិធានការរដ្ឋបាល ដោយមិនទទួលខុសត្រូវរាល់ការ ខូចខាតទ្រព្យសម្បត្តិ និងសម្ភាររបស់លោក-លោកស្រីឡើយ


អាស្រ័យដូចបានជូនដំណឹងខាងលើ សូមលោក-លោកស្រី ជ្រាបជាព័ត៌មាន និងអនុវត្តតាមខ្លឹមសារជូនដំណឹង ខាងលើឱ្យមានប្រសិទ្ធភាពខ្ពស់ 


Journalist & Freelancer 

ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: ស៊ែលកាត 061 662269, មិត្តហ៊្វូន 066 662269, ស្មាត 010 662269 សូមអរគុណ៚