ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានស្នើសុំឱ្យរដ្ឋមន្ត្រីក្រសួង ព័ត៌មានកោះហៅអ្នកសារព័ត៌មានតាមអនឡាញទាំងអស់មកធ្វើការអប់រំបណ្តុះបណ្តាល ដើម្បីពង្រឹងក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មានឱ្យកាន់តែល្អប្រសើរថែមទៀត។ ការស្នើសុំរបស់សម្ដេចតេជោនាយករដ្ឋមន្រ្ដីនេះបន្ទាប់ពីមានករណីអ្នកសារព័ត៌មានតាមអនឡាញបានប្រើសំដីមិនសមរម្យលើហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅលើស្ពានជ្រោយចង្វារ ចំពោះអ្នកដែលបានជួយសង្គ្រោះដល់ជនរងគ្រោះ ដោយសារគ្រោះថ្នាក់ចរាចរណ៍ កាលពីពេលថ្មីកន្លងមកនេះ។
ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យវេស្ទើន សរុប ៣ ២៣២ នាក់ នាព្រឹកថ្ងៃទី២៦ ខែមករាឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា៖«រឿងនៅលើស្ពានជ្រោយចង្វារគួរបញ្ឈប់វាទៅ ប៉ុន្តែអ្វីដែលខ្ញុំមិនយល់នោះ ដោយមិនដឹងថាតើឯកឧត្តម ខៀវ កាញារីទ្ធដោះស្រាយយ៉ាងម៉េច។ ប្រហែលយើងបានឃើញតាមបណ្តាញសង្គម គឺមានអ្នកគ្រោះថ្នាក់ចរាចរណ៍ ជារឿងមួយ ហើយអ្នកមកជួយជារឿងមួយ តែរឿងកកស្ទះចរាចរណ៍មិនគួរឱ្យកើតមានទេ»។
សម្តេចតេជោបានថ្លែងបញ្ជាក់ថា ការជួយគ្នាជារឿងចាំបាច់ ប៉ុន្តែអ្វីដែលខុសឆ្គងនោះគឺអ្នកសុំទោសមិន បានសុំទោសនគរបាលទេតែសុំទោសអ្នកសារព័ត៌មាន។ សម្ដេចតេជោលើកឡើងថា៖ «តើកាសែត ហ្នឹងមានសិទ្ធិអ្វីវា រឿងនេះ ខ្ញុំឃើញមានការចុះរបស់កោះសន្តិភាពបានផ្សាយថាដោយមានការបកស្រាយពន្យល់របស់ឯកឧត្តម ស សុខា គឺមានការចេញមកគាំទ្រ។ ពេលនោះខ្ញុំបើកហ្វេសប៊ុក របស់ ស សុខា ទើបឃើញពីរបៀបសុំទោស។ ខ្ញុំអត់ដឹងថាតើអ្នកកាសែតមានសិទ្ធិអ្វី ទៅគំរាមកំហែងគេបែបហ្នឹង។ឯកឧត្តម កាញារីទ្ធ អត់និយាយអ្វីមួយមាត់ទេត្រឹមតែស៊ែមកពី ឯកឧត្តម ជុំ កុសល ទេ។ រឿងហ្នឹងចាំបាច់អីទាល់តែសោះគឺដំបូងត្រូវតែជួយគេសិន មិនសមហេតុសមផលទេ ការប្រើសំដីបែបនេះបើខ្លួនជាប៉ូលីស ខ្ញុំមិនថាទេ ប៉ុន្តែខ្លួន គ្រាន់មានទូរស័ព្ទឡាយបើកឡើងវិញមើល ។ អីញ្ចឹងទេបង្កើតបានជារឿង មួយឈុតធំទៅ។»
សម្តេចតេជោនាយករដ្ឋមន្រ្ដីក៏បានបញ្ជាក់ដែរថា ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍លើស្ពានជ្រោយចង្វារនេះក៏មានអ្នកខ្លះមានមតិជ្រុលមួយហួសដែរដោយសារគួរតែលុបអាជ្ញាបណ្ណ អ្នកខ្លះឱ្យព្រះរាជអាជ្ញាចោទប្រកាន់ តែមិនគួរគេ ឈប់បានឈប់ទៅ ហើយជាំការដកបទពិសោធន៍។ សម្តេចតេជោបានសង្កត់ធ្ងន់ថា អ្នកសារព័ត៌មានមិនមែនជានគបាលយុត្តិធម៌ទេ ឯកអ្នកជួយគេក៏មិនមែននគបាលយុត្តិធម៌ទេ ប៉ុន្តែគាត់មានចិត្តចង់ជួយ។ សម្ដេចតេជោបានបន្ថែមថា ស្ពានមិនអាចឱ្យកកស្ទះចរាចរណ៍នៅលើស្ពាននោះទេ តែសម្ដេចមិនយល់ ហើយសូមពង្រឹងឡើងវិញ បើសិនជារឿងរបស់បូលីសសុំទោសបូលីសទៅមិនថា នេះសុំទោសអ្នកសារព័ត៌មានវាមិនត្រូវ។
សម្តេចតេជោនាយករដ្ឋមន្រ្ដីក៏បានស្នើសុំកុំឱ្យមានករណីដូចជារឿងនៅលើស្ពានជ្រោយចង្វារបន្តទៀត។ សម្តេចតេជោបានបញ្ជាក់បន្ថែមថា៖ «យើងទើបតែជួបគ្នាជាមួយអ្នកសារព័ត៌មានកាលពីថ្ងៃទី១៤ ខែមករាកន្លងមក តែបែរជាកើតរឿងបែបនេះ។ ឥឡូវឯកឧត្តម ខៀវ កាញារីទ្ធ ហៅអ្នកព័ត៌មានទៅធ្វើការអប់រំ បណ្តុះបណ្តាល ព្រោះខុសម្នាក់ឱ្យទៅទទួលបទពិសោធន៍ទាំងអស់គ្នា»៕
#khst #khstmedia
Journalist & Freelancer
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: ស៊ែលកាត 061 662269, មិត្តហ៊្វូន 066 662269, ស្មាត 010 662269 សូមអរគុណ៚
0 Comments