(ភ្នំពេញ)  នៅទូទាំងប្រទេសទទួលបានភ្ញៀវសរុបប្រមាណ២,០២២,៩២០នាក់ ក្នុងនោះភ្ញៀវជាតិ២,០០៦,១១៧នាក់ និងភ្ញៀវបរទេស១៦,៨០៣នាក់។


គោលដៅទេសចរណ៍សំខាន់ៗមួយចំនួន រួមមាន៖

រាជធានីភ្នំពេញ ៤៥៥,៨៣២នាក់

ខេត្តព្រះសីហនុ ៣៣៨,៥៥២នាក់

ខេត្តសៀមរាប ៣៣៧,៧៦៩នាក់

ខេត្តកំពត ៣៣០,៦៥៩នាក់

ខេត្តបាត់ដំបង ១៥៨,១១០នាក់

ខេត្តកែប ៨៨,៣៥៦នាក់

ខេត្តត្បូងឃ្មុំ ៨៤,៦៨៣នាក់

ខេត្តកំពង់ចាម ៧៦,៩០១នាក់។


តួលេខខាងលើមានការកើនឡើង៧៦.៦៥ធៀបនឹងពិធីឆ្លងឆ្នាំសកលឆ្នាំ២០២២។


ចំពោះរាជធានីភ្នំពេញមានប្រជាពលរដ្ឋប្រមាណជាង៤៥ម៉ឺននាក់ បានដើរកម្សាន្តនៅគោលដៅសំខាន់ៗ ដូចជានៅតំបន់កោះពេជ្រមាត់ទន្លេមុខព្រះបរមរាជវាំង តំបន់កម្សាន្តជ្រោយចង្វារ តំបន់វិមានឈ្នះឈ្នះ ពហុកីឡដ្ឋានមេរតកតេជោជាដើម។


គោលដៅទេសចរណ៍នានាទូទាំងប្រទេសសុទ្ធតែទទួលបានចំនួនភ្ញៀវទេសចរយ៉ាងផុសផុល។ បន្ទប់សណ្ឋាគារ ផ្ទះសំណាក់ រីស៊តនិងបឹងហ្កាឡូ ត្រូវបានភ្ញៀវកក់ស្ទើរពេញ១០០%


ដោយឡែក ប្រជាពលរដ្ឋមួយចំនួនបានជ្រើសរើសយកការជួបជុំនៅតាមគេហដ្ឋាន (ហូបចុក ច្រៀងកម្សាន្តជាលក្ខណៈគ្រួសារ និងមិត្តភក្តិ) ខ្លះទៀតបានចេញទៅដើរកម្សាន្ត និងជួបជុំឆ្លងឆ្នាំនៅតាមភោជនីយដ្ឋាន កន្លែងកម្សាន្តមនុស្សពេញវ័យ និង Sky Bar ជាដើម៕ 

https://vt.tiktok.com/ZS8MkMbcw/