រាជធានីភ្នំពេញ៖ សម្តេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសបិទល្បែងស៊ីសងគ្រប់ប្រភេទទូទាំងប្រទេសកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ មានរយៈពេល៧០ថ្ងៃនៅក្បែរបុរីជ័យជំនះ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានបើកដំណើរការឡើងវិញ នៅល្បែងស៊ីសងខុសច្បាប់ប្រជល់មាននិងអាប៉ោងទ្រង់ទ្រាយធំ ។
យោងតាមប្រភពបានប្រាប់ឱ្យដឹងថា មេការឈ្មោះតាវែង បានសែនព្រេនអ្នកតាម្ចាស់ភូមិស្រុក ខ្មោចស្រុកខ្មោចព្រៃព្រាយក្បាលប្រាំបីត្រឹមត្រូវអស់ហើយ បានណាត់រៀបចំកួរប្រកួតមានបង្គោលក្រហមខៀវនិងអាជ្ញាកណ្តាលសង្វៀនថ្ងៃសៅរ ទី២៦ខែវិច្ឆិកា ឆ្នាំ២០២២នេះតែម្តង ។
ស្របពេលរដូវកាលការប្រកួតបាល់ទាល់ពិភពលោកឆ្នាំ២០២២ ដែលហៅថា FIFA WORLD CUP 2022 នៅប្រទេសកាតាដែលក្រុមជម្រើសជាតិល្បីខ្លាំងៗបានចាញ់ក្រុមជម្រើសជាតិរបស់តំបន់អាស៊ី ធ្វើឱ្យអ្នកគាំទ្រនិងស្នេហាកីឡាបាល់ទាត់រកតែសៀងទទួលទានមិនបាន មានតែអំបិលជំនួសវិញ រួមទាំងបទល្មើសផ្សេងៗកើតឡើងដូចជា ចោរលួច ចោរឆក់ ...។ល៕
មហាជនរងចាំការសម្តែងរបស់សមត្ថកិច្ចក៏ជាអាជ្ញាធរខណ្ឌមានជ័យ ចុះថតរូបនិងធ្វើរបាយការណ៍ជូនដឹកនាំបដិសេធការចុះផ្សាយព័ត៌មានមិនពិត រួចធ្វើកិច្ចសន្យាណែនាមិនឱ្យមានប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់ ចាំដោះស្រាយចប់សព្វគ្រប់ បន្តបើកដំណើរការយ៉ាងសន្តិ ៕
0 Comments