ភ្នំពេញ៖ បន្ទះឈើមួយបានធ្លាក់ពីលើការដ្ឋានសំណង់ មួយកន្លែង ចំបុរសម្នាក់ជាបុគ្គលិក ផ្នែកដឹកជញ្ចូនក្រុមហ៊ុនឯកជនឈ្មោះ «The Ostra Fine Food » ចំពីលើក្បាលបណ្តាលអោយស្លាប់ក្នុងថ្លុកឈាម។ ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើល នាវេលាម៉ោង០២ និង៥០នាទី រសៀលថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវសុធារស់ ទល់មុខសកលវិទ្យាល័យបៀលប្រាយ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថាជនរងគ្រោះ មានឈ្មោះ យ៉ាត់ ស៊ីថាត អាយុ២៤ឆ្នាំ មុខរបរជាបុគ្គលិក ផ្នែកដឹកជញ្ចូនក្រុមហ៊ុនឯកជនឈ្មោះ «The Ostra Fine Food។
តាមប្រភពព័ត៌មានបានបន្តដឹងថានាំមុនពេលគាត់ហេតុគេឃើញមានបុរសរងគ្រោះដែលជាបុគ្គលិកផ្នែកដឹកជញ្ជូនរបស់ក្រុមហ៊ុនឯកជនមួយ គឺបានដើរខាងក្រោមការដ្ឋានមិនរៀបរយខាងលើនេះស្រាប់តែកំពុងតែដើរការដ្ឋាននោះបានធ្លាក់បន្ទះឈើមួយពីរជាន់លើបណ្ដាលចាំក្បាលរបស់យុវជននោះ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្ដង។ សូមបញ្ជាក់ផងដែរទីតាំងការដ្ឋាននេះគឺមិនមានការហ៊ុមព័ទ្ធលក្ខណៈបច្ចេកទេសត្រឹមត្រូវនោះទេ។
បើតាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋដែលរស់នៅជិតខាងក្បែរទីតាំងការដ្ឋានបានបន្ថែមឲ្យដឹងទេថាទីតាំងការដ្ឋាននោះតែងតែមានធ្លាក់ដែក ធ្លាក់ឈើជាញឹកញាប់។ក៏ប៉ុន្តែសំណាងល្អមិនត្រូវលើប្រជាពលរដ្ឋនៅជិតនោះគ្រាន់តែប៉ះពាល់លើសម្ភារៈរបស់ប្រជាពលរដ្ឋ។
ក្រោយពេលគាត់ហេតុឃើញមានកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះមកធ្វើការហ៊ុំព័ទ្ធនិងធ្វើការទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះធ្វើកោសល្យវិច្ច័យ នៅចំណុចកើតហេតុខាងលើ ដើម្បីធ្វើការទំនាក់ទំនងទៅសាច់ញាតិដើម្បីទទួលសពធ្វើបុណ្យតាមប្រពៃណី៕
0 Comments