ករណីបណ្ដឹងរបស់ឈ្មោះ ពេន ចាន់ថា
កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានទទួលពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ ពេន ចាន់ថា បានប្ដឹងបាត់ប្រពន្ធរបស់ខ្លួនឈ្មោះ រី ចន្ថា ដោយទទួលដំណឹងថាត្រូវបានគេចាប់បង្ខាំង ចាប់រំលោភ និងគម្រាមសម្លាប់។
ក្រោយពីបានទទួលបណ្ដឹងភ្លាម នាយកដ្ឋានបានបើកការស្រាវជ្រាវបន្ទាន់ដោយប្រើរយៈពេល ០៣ថ្ងៃ ដោយរកឃើញថា ជារឿងប្រឌិត ការពិតប្រពន្ធរបស់គាត់មិនត្រូវបានគេបង្ខាំងចាប់ទុករំលោភបូក ធ្វើទារុណកម្ម និងគំរាមសម្លាប់នោះទេ។
រឿងដែលកើតមាននេះគឺជា ផែនការរបស់សាមីខ្លួនដែលប្រឌិតរឿងនេះឡើងដើម្បីគេចវេសពីការដាក់សម្ពាធពីក្រុមគ្រួសារ និងប្ដីដែលខ្លួនបានស្នើសុំលែងលះគ្នាជាច្រើនដង។
ដោយមានការសហការជាមួយ កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ សមត្ថកិច្ចបានរកឃើញជនរងគ្រោះនៅផ្ទះមិត្តភក្ដិដែលរាប់អានគ្នា។
ជាចុងក្រោយនាយកដ្ឋានបានធ្វើការណែនាំអប់រំ ពីការធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សង្គម ហើយសាមីខ្លួនបានទទួលស្គាល់កំហុសរបស់ខ្លួន ព្រមទាំងធ្វើការសុំទោសជាលាយល័ក្ខណ៍អក្សរចំពោះសមត្ថកិច្ចដោយសន្យាថា នឹងមិនឱ្យមានករណីបែបនេះកើតឡើងជាលើកទី២ទៀតទេ៕
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមធ្វើការណែនាំឱ្យបងប្អូនអ្នកប្រើប្រាស់កម្មវិធីបណ្ដាញទំនាក់ទំនងសង្គម Telegram មានការប្រុងប្រយ័ត្នជាមួយនឹងដំណរភ្ជាប់ដែលលោកអ្នកបានទទួល ឬត្រូវបានចែកចាយនៅក្នុង Group Telegram ព្រោះជនខិលខូចអាចលួចយកគណនីរបស់លោកអ្នកទៅគ្រប់គ្រងបានតាមរយៈដំណរភ្ជាប់ទាំងនោះ ដែលអាចឱ្យពួកគេប្រើប្រាស់គណនីដើម្បីប្រព្រឹត្តបទល្មើស ឬធ្វើការបោកបញ្ឆោត ឬដើម្បីផ្ញើដំណរភ្ជាប់ដែលមានមេរោគទៅមិត្តភក្កិរបស់លោកអ្នកបន្តទៀត។
ដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យា នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក៏សូមធ្វើការណែនាំឱ្យអ្នកប្រើប្រាស់មានការប្រុងប្រយ័ត្ន កុំផ្ដល់លេខសម្ងាត់សម្រាប់ចូលទៅក្នុងគណនីផ្សេងៗនៅពេលដែលមានការស្នើសុំតាមរយៈទូរសព្ទ ឬតាមរយៈសារដែលលោកអ្នកបានទទួល ព្រោះជនខិលខូចអាចបន្លំធ្វើជាបុគ្គលិករបស់ក្រុមហ៊ុនដើម្បីទាមទារលេខសម្ងាត់ ដែលអាចឱ្យពួកគេចូលទៅក្នុងគណនីទាំងនោះ៕
✴️សូមបងប្អូនជួយស៊ែរចែករំលែកព័ត៌នេះផង🙏🙏🙏
ប្រិយមិត្តអាចផ្តល់ដំណឹងឬព័ត៌មាន មកសារព័ត៌មាន មួយរៀល www.muyreal-news.com ដោយផ្ទាល់តាមរយៈដូចខាងក្រោម៖
- លេខទូរស័ព្ទ 010 662 269
- Telegram: 010 662 269
- What’s App: 010 662 269
- Join our Group https://t.me/khshortnews
- Gmail: muyreal.news@gmail.com
- អ៊ុក សុវណ្ណដារារាជ្យ: https://www.facebook.com/silverturtle168
- Sovandarareach Ouk : https://www.facebook.com/silverturtlekhmer
- Muyreal-News: https://www.facebook.com/Muyreal.Official/
បញ្ជាក់៖ រាល់ការផ្តល់ព័ត៌មាន របស់ប្រិយមិត្តមកកាន់អង្គភាពសារព័ត៌មានយើងខ្ញុំ នឹងមានការរក្សាការសម្ងាត់ជូនប្រភព តាមវិជ្ជាជីវៈមិនឲ្យប៉ះពាល់ដល់កិត្តយស ឬសុវត្ថិភាពរបស់ប្រភពឡើយ។
សូមអរគុណសម្រាប់ការតាមដាន ១រៀល ៕
#khmn #muyrealnews
៚************៚
0 Comments