រាជធានីភ្នំពេញ៖ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃក្រសួងមហាផ្ទៃ បានចាប់បញ្ជូនខ្លួនជនសង្ស័យឈ្មោះ KEL CHI ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិនីហ្សេរីយ៉ា បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ពាក់ព័ន្ធនឹងករណីឆបោក លុយ៥ពាន់ដុល្លារ តាមបណ្តាញសង្គមហ្វេសប៊ុក។
ជនរងគ្រោះមានឈ្មោះ អុន ស្រីណែត ភេទស្រី អាយុ២៤ឆ្នាំ កាលពីអំឡុងខែសីហា ឆ្នាំ២០២២ មានគណនីហ្វេសប៊ុកមួយឈ្មោះDon Richard បានឆាត មកសុំជនរងគ្រោះ រាប់អាន ហើយក៏ឆាតមកសួរសុខទុក្ខ និងលួងលោមសុំស្រលាញ់ជនរងគ្រោះ។
លុះដល់អំឡុងខែកញ្ញា ឆ្នាំ២០២២ គណនីហ្វេសប៊ុកឈ្មោះ Don Richard បាន chat មកប្រាប់ជនរងគ្រោះថា គាត់ចង់ផ្ញើសម្ភារៈនិងប្រាក់មួយចំនួនពីប្រទេសកូរ៉េ មកឲ្យជនរងគ្រោះ តាមយន្តហោះ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ក៏មានស្រ្តីម្នាក់បានទូរស័ព្ទមកប្រាប់ជនរងគ្រោះថា ខ្លួនជាមន្ត្រីគយនៅប្រលានយន្តហោះភ្នំពេញ មានឥវ៉ាន់ផ្ញើពីបរទេសមកឲ្យជនរងគ្រោះ ដោយសារតែមិនទាន់បានបង់ពន្ធ ទើបគយឃាត់ទុក ហើយតម្រូវឲ្យជនរងគ្រោះជាអ្នកទទួលបង់ប្រាក់ចំនួន១ម៉ឺនដុល្លារ ដើម្បីទូទាត់ថ្លៃពន្ធសិន ទើបជនរងគ្រោះអាចទៅទទួលកញ្ចប់ឥវ៉ាន់នោះបាន។
មុនដំបូងជនរងគ្រោះមិនជឿលើគណនីហ្វេសប៊ុកឈ្មោះ Don Richard ទេ ដោយសារមានស្ត្រីម្នាក់អះអាងថាខ្លួនជាមន្ត្រីគយ ទើបជនរងគ្រោះចាញ់ល្បិចបោកប្រាស់របស់ក្រុមឆបោកទាំងនោះ ដោយបានផ្ញើប្រាក់ជាបន្តបន្ទាប់ចូលលេងទូរស័ព្ទចំនួនពីរខ្សែ អស់លុយចំនួន៥ពាន់ដុល្លារ តាមរយៈ វីង និងទ្រូម៉ាន់នី ហើយរឿងរ៉ាវនេះដឹងដល់ក្រុមគ្រួសារ ក្រុមគ្រួសារថាខ្លួនចាញ់បោកគេ ទើបខ្លួនប្តឹងសមត្ថកិច្ចតែម្តង៕
✴️សូមបងប្អូនជួយស៊ែរចែករំលែកព័ត៌នេះផង🙏🙏🙏
ប្រិយមិត្តអាចផ្តល់ដំណឹងឬព័ត៌មាន មកសារព័ត៌មាន មួយរៀល www.muyreal-news.com ដោយផ្ទាល់តាមរយៈដូចខាងក្រោម៖
- លេខទូរស័ព្ទ 010 662 269
- Telegram: 010 662 269
- What’s App: 010 662 269
- Join our Group https://t.me/khshortnews
- Gmail: muyreal.news@gmail.com
- អ៊ុក សុវណ្ណដារារាជ្យ: https://www.facebook.com/silverturtle168
- Sovandarareach Ouk : https://www.facebook.com/silverturtlekhmer
- Muyreal-News: https://www.facebook.com/Muyreal.Official/
បញ្ជាក់៖ រាល់ការផ្តល់ព័ត៌មាន របស់ប្រិយមិត្តមកកាន់អង្គភាពសារព័ត៌មានយើងខ្ញុំ នឹងមានការរក្សាការសម្ងាត់ជូនប្រភព តាមវិជ្ជាជីវៈមិនឲ្យប៉ះពាល់ដល់កិត្តយស ឬសុវត្ថិភាពរបស់ប្រភពឡើយ។
សូមអរគុណសម្រាប់ការតាមដាន ១រៀល ៕
#khmn #muyrealnews
៚************៚
0 Comments