(ខេត្តបាត់ដំបង) បុរសម្នាក់ជាបុគ្គលិកគ្រឹះស្ថានមីក្រហិរញ្ញវត្ថុ ពេលថ្ងៃជាប់រវល់ការងារ ឆ្លៀតពេលយប់ចេញទៅបូមទឹកដាក់ស្រែតែជាអកុសល ខ្យល់គrដេកដួលស្លាប់ម្នាក់ឯងនៅក្រោមដើមរាំងវាលស្រែ គួរឲ្យសង្វេគ បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២ នៅចំណុចវាលស្រែ ភូមិទួលម្ទេស ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង 


តាមសមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះ ហ៊ុល ជឿន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ បុគ្គលិកគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ មានទីលំនៅ នៅភូមិបត់សាលា ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង 


បើតាមក្រុមគ្រួសារសព បានធ្វើការបំភ្លឺចំពោះមុខសមត្ថកិច្ចថា ជនរងគ្រោះ ពុំសូវមានពេលវេលាគ្រប់គ្រាន់ជួយការងារផ្ទះទេ ដោយជាប់រវល់ការងារច្រើន ពេលថ្ងៃគាត់ដើរ ចុះតាមមូលដ្ឋាន ភូមិឃុំ ក្នុងវិស័យការងាររបស់គាត់ ទំនេរមានតែពេលយប់ ទើបចូលផ្ទះហើយនៅយប់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ ជនរងគ្រោះ ឆ្លៀតជួយការងារឪពុកម្តាយ ដោយចេញទៅបូបទឹកដាក់ស្រែនៅចំណុចភូមិខាងលើ បាត់ពេញមួយយប់ ក្រុមគ្រួសារនឹកស្មាថា ដេករង់ចាំនៅវាលើស្រែហើយ លុះរហូតដល់ព្រឹកឡើងថ្ងៃទី០៩ ខែតុលាឆ្នាំ២០២២ មិនឃើញជនរងគ្រោះវិលទៅផ្ទះសោះ ក៏នាំគ្នាទៅតាមដល់វាលស្រែ គ្រាន់តែឃើញទន់ដៃជើងស្រែកទ្រហោយំ រកសឹងតែមិនជឿ ជនរងគ្រោះដេកដួលស្លាប់នៅក្រោមដើមឈើម្នាក់ឯង គ្មានបងប្អូនណាដឹង ទាន់ដង្ហើម 


ក្រោយពីទទួលបានព័ត៌មានខាងលើ អាជ្ញាធរ សមត្ថកិច្ចមូលដ្ឋាន ជំនាញ គ្រូពេទ្យ ចុះទៅធ្វើការពិនិត្យ កោសល្យវិច័យ ឃើញថាជនរងគ្រោះស្លាប់ដោយជំងឺខ្យល់គរ ពុំមានពាក់ព័ន្ធបទល្មើសអ្វីឡើយ ហើយបានប្រគល់សពជូនក្រុមគ្រួសារចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណី 


✴️សូមបងប្អូនជួយស៊ែរចែករំលែកព័ត៌នេះផង🙏🙏🙏


ប្រិយមិត្តអាចផ្តល់ដំណឹងឬព័ត៌មាន មកសារព័ត៌មាន មួយរៀល www.muyreal-news.com ដោយផ្ទាល់តាមរយៈដូចខាងក្រោម

  1. លេខទូរស័ព្ទ 010 662 269
  2. Telegram: 010 662 269
  3. What’s App: 010 662 269
  4. Join our Group https://t.me/khshortnews
  5. Gmail: muyreal.news@gmail.com
  6. អ៊ុក សុវណ្ណដារារាជ្យ: https://www.facebook.com/silverturtle168
  7. Sovandarareach Ouk : https://www.facebook.com/silverturtlekhmer
  8. Muyreal-News: https://www.facebook.com/Muyreal.Official/


បញ្ជាក់៖ រាល់ការផ្តល់ព័ត៌មាន របស់ប្រិយមិត្តមកកាន់អង្គភាពសារព័ត៌មានយើងខ្ញុំ នឹងមានការរក្សាការសម្ងាត់ជូនប្រភព តាមវិជ្ជាជីវៈមិនឲ្យប៉ះពាល់ដល់កិត្តយស ឬសុវត្ថិភាពរបស់ប្រភពឡើយ។ 


សូមអរគុណសម្រាប់ការតាមដាន ១រៀល 

 #khmn #muyrealnews

                     ************