(ភ្នំពេញ)  នាយប់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២  គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក កៀង ល័ក្សអភិបាលខណ្ឌ បានចុះត្រួតពិនិត្យទីតាំងសេវាអនឡាញមួយកន្លែងឃាត់ខ្លួនមនុស្សចំនួន ២នាក់ ដែលប្រើវេបសាយ AA2888.Net ស្ថិតនៅផ្ទះលេខ៥៩ ផ្លូវលេខ៤៣២ ភូមិ៤ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ 


ប្រតិបត្តិការចុះបង្ក្រាបទីតាំងបង្កប់ល្បែងភ្នាល់ តាមអនឡាញនេះ មានការសម្របសម្រួលពីលោក ទុង រតនា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីលោកអភិបាលរងខណ្ឌលោកអធិការរងនគរបាលខណ្ឌលោកប្រធានការិយាល័យសេដ្ឋកិច្ចខណ្ឌលោកចៅសង្កាត់ទួលទំពូងទី២លោកនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលទួលទំពូងទី២ និងមន្ត្រីពាក់ព័ន្ធមួយចំនួនផងដែរ។


ក្រុមការងារបានចុះមកដល់ទីតាំងខាងលេី បានពិនិត្យឃេីញថា ទីតាំងខាងលេីមានទទួលភ្នាល់លេងល្បែងស៊ីសង (បាក្រាតភ្នាល់ចាក់បាល់...) គ្រប់ប្រភេទ ដែលមានសម្ភារៈបម្រេីសេវាអន់ឡាញខុសច្បាប់រួមមាន៖ កុំព្យូទ័រ ០១ឈុត,លុយខ្មែរ ,៨០២,០០០រៀលលុយដុល្លារ ,០៨៥ដុល្លារ និងមានមនុស្សជាបុគ្គលិកចំនួន២នាក់។


ក្រុមការងារបានសម្រេចដកហូតសម្ភារៈ ថវិកា និងឃាត់មនុស្សចំនួន ០២នាក់ខាងលេី ប្រគល់ឱ្យប៉ុស្ដិ៍នគរបាលរដ្ឋបាលទួលទំពូងទី២ ដេីម្បីអនុវត្តនីតិវិធីបន្តតាមផ្លូវច្បាប់។


សម្រាប់ទីតាំងនេះ  ក្រុមការងារបានសម្រេចផ្អាកអាជីវកម្ម និងបិទទ្វារឃ្លុំបេទីតាំងជាបណ្ដោះអាសន្ន៕


✴️សូមបងប្អូនជួយស៊ែរចែករំលែកព័ត៌នេះផង🙏🙏🙏


ប្រិយមិត្តអាចផ្តល់ដំណឹងឬព័ត៌មាន មកសារព័ត៌មាន មួយរៀល www.muyreal-news.com ដោយផ្ទាល់តាមរយៈដូចខាងក្រោម

  1. លេខទូរស័ព្ទ 010 662 269
  2. Telegram: 010 662 269
  3. What’s App: 010 662 269
  4. Join our Group https://t.me/khshortnews
  5. Gmail: muyreal.news@gmail.com
  6. អ៊ុក សុវណ្ណដារារាជ្យ: https://www.facebook.com/silverturtle168
  7. Sovandarareach Ouk : https://www.facebook.com/silverturtlekhmer
  8. Muyreal-News: https://www.facebook.com/Muyreal.Official/


បញ្ជាក់៖ រាល់ការផ្តល់ព័ត៌មាន របស់ប្រិយមិត្តមកកាន់អង្គភាពសារព័ត៌មានយើងខ្ញុំ នឹងមានការរក្សាការសម្ងាត់ជូនប្រភព តាមវិជ្ជាជីវៈមិនឲ្យប៉ះពាល់ដល់កិត្តយស ឬសុវត្ថិភាពរបស់ប្រភពឡើយ។ 


សូមអរគុណសម្រាប់ការតាមដាន ១រៀល 

 #khmn #muyrealnews

                     ************