ក្មេងប្រុសម្នាក់អាយុប្រហែលជា ៥ឆ្នាំបានចុះទៅលេងក្នុងអាងទឹកមុខផ្សារទំនើបអូឡាំព្យា ក៏ត្រូវចរន្តអគ្គិសនីឆក់បណ្ដាលឱ្យស្លាប់បាត់បង់ជីវិតភ្លាមៗ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១៩ នឹង២៥នាទីយប់ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣នេះ នៅចំណុចផ្សារទំនើបអូឡាំណ្យា ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា​ រាជធានីភ្នំពេញ។

ក្មេងតូចម្នាក់ចុះលេងទឹក បានឆក់ខ្សែភ្លើងស្លាប់ក្នុងអាងទឹក ទល់មុខអគារអូឡាំព្យា ក្រោយប្រពន្ធភ្លើងនៅក្នុងអាងទឹកមានបញ្ហា ចំណែកគណៈគ្រប់គ្រងទីតាំងខាងលើ ហាក់គ្មានសូម្បីទឹកចិត្តមនុស្សធម៌ យ៉ាងហោចណាស់ក៏អាចជួយបុណ្យដល់សពក្មេងព្រោះទីតាំងខាងលើជាកន្លែងកម្សាន្តផងនោះ។

តាមប្រភពបឋម បច្ចុប្បន្នសពក្មេងត្រូវបានយកទៅតម្កល់នៅវត្តទឹកថ្លា តែគ្មានថវិការក្នុងការធ្វើបុណ្យនោះទេ ព្រោះក្រុមគ្រួសារក្មេង មានជីវភាពក្រីក្រ(ជាអ្នករេីសអេតចាយ) មិនអាចសូម្បីទិញមឈូស ដោយសមត្ថកិច្ចអាណិតទើបផ្តល់ជូនមឈូស១ គ្រាន់បានដាក់សពក្មេង។ គួរអោយអាណិតណាស់ បើបងប្អូនមានចិត្តអាណិត និងចង់ជួយថវិការ សម្រាប់ក្រុមគ្រួសារយកសពក្មេងទៅធ្វើបុណ្យតាមប្រពៃណី អាចផ្តល់តាមរយៈគណនេយ្យរបស់ខ្ញុំខាងក្រោមបាន ខ្ញុំនឹងប្រគល់ជូនគាត់ល្ងាចនេះតែម្តង៕