អធិការដ្ឋាននគរបាលខណ្ឌទួលគោកសហការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០២នាក់ ពីបទលួចមានស្ថានទម្ងន់ទោស ដោយសារប្រព្រឹត្តអំពើហិង្សា (យកផ្លែឡាមអារក ប្លន់យកម៉ូតូ​ បណ្ដាលឲ្យជនរងគ្រោះរងរបួសធ្ងន់ធ្ងរ) កើតហេតុនៅខណ្ឌស្ទឹងហាវ ក្រុងព្រះសីហនុ។

នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ១៥:៣០នាទី កម្លាំងផ្នែកនគរបាលយុត្តិធម៍ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជាបន្តបន្ទាប់ ជនសង្ស័យចំនួន០២នាក់ ករណីលួចមានស្ថានទម្ងន់ទោស ដោយសារប្រព្រឹត្តអំពើហិង្សា (យកផ្លែឡាមអារក ប្លន់យកម៉ូតូ បណ្ដាលឲ្យជនរងគ្រោះរងរបួសធ្ងន់ធ្ងរ) ដោយធ្វើការសហការឃាត់ខ្លួននៅចំណុច២ទីតាំងផ្សេងគ្នា ។
ទី១-ឃាត់ខ្លួនជនសង្ស័យឈ្មោះ វី ជីវ័ន្ត ហៅ អាវ័ន្ត ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ពុំចាំលេខ ផ្លូវបេតុង សង្កាត់ទួលសង្កែរទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ឃាត់ខ្លួននៅចំណុចលើដងផ្លូវលេខ១៩២ ក្រុមទី១៤ ភូមិ៥ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ទី២-ឈ្មោះ ចូវ ស្រីម៉ិច ហៅ ស្រីណុច (ខ្ទើយស្រីធ្វើប្រុស) ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ពុំចាំលេខ ផ្លូវបេតុង សង្កាត់ទួលសង្កែរទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ (ឃាត់ខ្លួននៅចំណុចផ្ទះជួលខាងលើ) ដែលនឹងប្រព្រឹត្តបទល្មើសកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល០៨:៣០នាទី នៅចំណុចលើផ្លូវ ចំការដូងប្រេង ខណ្ឌស្ទឹងហាវ ក្រុងព្រះស៊ីហនុ ។
វត្ថុតាងចាប់យកមាន៖
១-ម៉ូតូ០១គ្រឿងម៉ាក Honda C125 ស៊េរី2016 ពណ៍ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1G-0801 ដែលមានលេខតួនិងលេខម៉ាស៊ីន: 9661562 (ជារបស់ជនរងគ្រោះដែលក្រុមជនសង្ស័យប្លន់យកនៅថ្ងៃកើតហេតុ) និងកូនកាបូប០១ពណ៍ខៀវខ្ចី ក្នុងកាបូបមាន៖ ក្រាមពណ៍សថ្លា សង្ស័យជាគ្រឿងញៀន ចំនួន០៤កញ្ចប់តូច (ចាប់យកពីឈ្មោះ ចូវ ស្រីម៉ិច ហៅ ស្រីណុច (ខ្ទើយស្រីធ្វើប្រុស) ។
បច្ចុប្បន្នសមត្ថកិច្ចយើងបានប្រគល់ជនសង្ស័យទាំងពីរនាក់ខាងលើ ទៅឲ្យអធិការដ្ឋាននគរបាលខណ្ឌស្ទឹងហាវ ក្រុងព្រះស៊ីហនុ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕