គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

រួមគ្នាផ្សព្វផ្សាយព័ត៌មានពិត កុំប្រឌិតព័ត៌មានក្លែងក្លាយ ដើម្បីសង្គមនិងមនុស្សជាតិទាំងមូល



នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម  សុខា ប្រធានកិត្តិយស សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ បានអញ្ជើញជាអធិបតីភាព បើកពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និង លើកទិសដៅការងារឆ្នាំ២០២៣ របស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ នៅសណ្ឋាគារ សុខាភ្នំពេញ។


ថ្លែងក្នុងឱកាសនោះ ឯកឧត្តម  សុខា បានគូសបញ្ជាក់ថា ព័ត៌មានក្លែងក្លាយ នឹងអាចធ្វើឲ្យយើងសម្រេចចិត្តខុស ហើយបើព័ត៌មានក្លែងក្លាយនោះ មានចរិតនយោបាយញុះញុង បំបែកបំបាក់ នោះនឹងកាន់តែប្រឈមនូវហានិភ័យសង្គមខ្ពស់ ដែលអាចឈានទៅរកភាពចលាចល ភាពវឹកវរក្នុងប្រទេស នឹងអាចកើតមានសង្គ្រាមក៏ថាបាន។


ឯកឧត្តម  សុខា មានប្រសាសន៍បន្តថា ពិតមែនហើយថ្ងៃនេះ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ បានប្រារព្ធធ្វើពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និង លើកទិសដៅការងារឆ្នាំ២០២៣ នៅលើបដាខាងក្រោយវេទិកា មានរំលេចពាក្យមួយឃ្លាថា "រួមគ្នាផ្សព្វផ្សាយព័ត៌មានពិត កុំប្រឌិតព័ត៌មានក្លែងក្លាយ ដើម្បីសង្គមនិងមនុស្សជាតិទាំងមូលដែលឃ្លានេះរឹតតែឆ្លុះបញ្ចាំងពីឆន្ទៈ របស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ដែលបានចូលជាមួយរាជរដ្ឋាភិបាល ក្នុងការបង្ក្រាបព័ត៌មានក្លែងក្លាយឲ្យមានប្រសិទ្ធភាព និង បានទាន់ពេលវេលាផងដែរ៕

Post a Comment

0 Comments