គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

ទីតាំងល្បែងស៊ីសងតាមអ៊ីនធើណេត នៅក្រោយផ្សារដេប៉ូ បើកដំណើរការវិញហើយ ហាក់ដូចជាផ្គើននឹងបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល



ទីតាំងល្បែងស៊ីសងតាមអ៊ីនធើណេតនៅខាងក្រោយផ្សារដេប៉ូមួយកន្លែងបើកដំណើរការយ៉ាងរលូនវិញហើយ ដោយផ្គើននឹងបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលនិងមិនរំខានដល់សមត្ថកិច្ច សង្ស័យម្ចាស់ទីតាំងសែនព្រេនត្រូវហើយមើលទៅ។ ប្រជាពលរដ្ឋបានឲ្យដឹងថា ទីតាំងល្បែងស៊ីសងនេះស្ថិតនៅផ្ទះលេខ៣៧បេ ផ្លូវលេខ១៥៦ ខាងក្រោយផ្សារដេប៉ូ ក្នុងសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ពាក់ព័ន្ធនិងបញ្ហានេះដែរ ប្រជាពលរដ្ឋកំពុងងឿងឆ្ងល់រហូតដាក់ការសង្ស័យថា ការមិនបង្ក្រាបទីតាំងល្បែងស៊ីសងនេះតើ”លោក នាយប៉ុស្តិ៍នគរបាលផ្សារដេប៉ូ២” មកពីមិនដឹង ទើបមិនបង្ក្រាប រឺមកពីម្ចាស់ទីតាំងល្បែងមានខ្សែធំ ទើបមិនហ៊ានប៉ះ រឺក៏ម្ចាស់ទីតាំងល្បែងបង់លុយប្រចាំខែរួចហើយ ទើបធ្វើមិនដឹង និងអាចមាន ចេតនាអនុវត្តផ្ទុយពីយន្តការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព។
ជាមួយគ្នានេះដែរប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងល្បែងស៉ីសង សំនូមពរដល់លោកជា ពិសី អភិបាលខណ្ឌទួលគោកនិងលោកសុខ ហេង អធិការនគរបាលខណ្ឌទួលគោកគួរមានវិធានការចំពោះទីតាំងនេះផង ។
គួររំលឹកថាកន្លងមក លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជានិងព្រមានចាត់វិធានការក្តៅទៅលើមន្ត្រីក្រោមឱវាទ អធិការ ក្រុង-ស្រុក និងនាយប៉ុស្តិ៍រដ្ឋបាលឃុំ-សង្កាត់នានា ដែលទុកបណ្តោយឲ្យមានសកម្មភាពល្បែងស៊ីសងគ្រប់ប្រភេទខុសច្បាប់ ។
នាពេលថ្មីៗកន្លងមកនេះប្រមុខរាជរដ្ឋាភិបាល បានដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលដែលពាក់ពន្ធ័នៅក្រោមឱវ៉ាទត្រូវតែបង្ក្រាបរាល់ល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ ដោយរាជរដ្ឋាភិបាលបានខិតខំលុបបំបាត់ល្បែងស៊ីសង បញ្ហា គ្រឿង ញៀន ល។ល។ ព្រោះថា បញ្ហាអសន្តិសុខ ឆក់ ប្លន់ ក៏ដូចជាអំពើហិង្សាក្នុងគ្រួសារ កើតឡើងដោយសារល្បែងសង ដើម្បីធានាឲ្យបាននូវ សន្តិសុខ សណ្តាប់ ភាព សុខសាន្តជូនប្រជាពលរដ្ឋ ស្របតាមទិសស្លោក «រាជរដ្ឋាភិបាល លើយន្តការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព»៕

Post a Comment

0 Comments