ក្រុមអ្នកជួយសង្រ្គោះនៅក្នុងប្រទេសតួកគី និង ស៉ីរី កំពុងបន្តធ្វើប្រតិបត្តិការជួយសង្រ្គោះរបស់ពួកគេមកទល់នឹងពេលនេះ ខណៈចំនួនអ្នកស្លាប់បានបន្តកើនឡើងច្រើនជាង ,៨០០នាក់ហើយ បន្ទាប់ពីគ្រោះរញ្ជួយផែនដីដ៏ខ្លាំងបំផុតមួយកម្រិត .៨រ៉ិចទ័រ បានវាយប្រហារចំប្រទេសតួកគី និងស៉ីរី កាលពីវេលាទាបភ្លឺថ្ងៃចន្ទ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ ដើមសប្ដាហ៍នេះ។ 


យោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Al Jazeera នៅព្រឹកនេះ។ 


អាជ្ញាធរស៊ីរី បានឱ្យដឹងថាមនុស្សយ៉ាងហោច ,៩៣២នាក់ បានស្លាប់ រីឯអាជ្ញាធរតួកគី ប្រកាសថាមនុស្សស្លាប់បានកើនដល់,៨៩៤នាក់ ដែលនេះធ្វើឱ្យចំនួនអ្នកស្លាប់ទាំងនៅតួកគី និងស៊ីរី កើនដល់ ,៨២៦នាក់។ 


មិនតែប៉ុណ្ណោះ ក្រៅពីមនុស្សស្លាប់យ៉ាងច្រើនបែបនេះ អគាររាប់ពាន់ខ្នងបានដួលរំលំខ្ទេចខ្ទី នៅក្នុងប្រទេសទាំងពីរ ហើយមនុស្សជាច្រើន ត្រូវគេជឿថានៅកប់ក្រោមគំនរបែកបាក់។ 


ចំណែកឯ ចំនួនអ្នករងរបួសវិញ មានដល់ទៅជិត ២០,៥០០នាក់នៅតួកគី និង ,៥០០នាក់ នៅក្នុងប្រទេសស៊ីរី។ 


ស្របពេលជាមួយគ្នា អង្គការ WHO បានព្រមានថាចំនួនអ្នកស្លាប់អាចនឹងកើនឡើងដល់ ២០,០០០នាក់ឯណោះ ហើយមនុស្សជាង២៣លាននាក់ នៅក្នុងប្រទេសទាំង២ អាចនឹងរងផលប៉ះពាល់ពីគ្រោះរញ្ជួយដីនេះ។ 


ទោះបីជាយ៉ាងណា ប្រទេសជាង៧០កំពុងប្រញាប់ប្រញាល់ផ្តល់ជំនួយ ហើយបញ្ជូនក្រុមរុករកនិងសង្រ្គោះ​ ដើម្បីជួយប្រទេសទាំងពីរនេះផងដែរ។ 

 

គួរបញ្ជាក់ថា យោងតាមទីភ្នាក់ងារតាមដានគ្រោះរញ្ជួយដីអាមេរិក USGS ចំណុចរំញ័ររបស់គ្រោះរញ្ជួយដីខាងលើ ស្ថិតនៅក្បែរទីក្រុងមួយឈ្មោះ ហ្កាហ្សៀនតិប (Gaziantep) របស់តួកគី ដែលមានមនុស្សរស់នៅប្រហែល២លាននាក់ ហើយវាមានជម្រៅប្រហែល១៨គីឡូម៉ែត្រក្រោមផ្ទៃដី។ 


ប៉ុន្មានម៉ោងពីគ្នា ក៏មានរញ្ជួយដីធំមួយទៀតកម្រិត .៦រ៉ិចទ័រកើតឡើងផងដែរ។ 


លើកចុងក្រោយបំផុត ដែលគ្រោះរញ្ជួយដីកម្រិត .៨រ៉ិចទ័រ បានវាយប្រហារចំម្តុំតំបន់នេះ គឺកាលពីឆ្នាំ១៩៣៩ ដែលបានសម្លាប់មនុស្សរហូតដល់៣៣,០០០នាក់ នៅក្នុងប្រទេសតួកគី៕


Journalist & Freelancer 

ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: ស៊ែលកាត 061 662269, មិត្តហ៊្វូន 066 662269, ស្មាត 010 662269 សូមអរគុណ៚