ប្រទេសថៃ សង្ស័យទុស្សេខ្សែភ្លើង បង្ករឲ្យទៅជាអគ្គីភ័យឆាបឆេះឃ្លាំងស្តុកទំនិញមួយកន្លែង លេខឃ្លាំង ១៣០-១៣១-១៣២ក្នុងផ្សារឥណ្ឌូចិន ក្បែរផ្សាររោងក្លឿ ឃុំខ្លងលឹក ស្រុកអារញ្ញាប្រថេត ខេត្តស្រះកែវ ទល់មុខភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ  ច្រកទ្វារអន្តរជាតិប៉ោយប៉ែត កាលពីយប់ថ្ងៃព្រហស្បតិ៍ ទី០២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៅវេលាម៉ោង១០នឹង៣៥នាទី 


ប្រភពពីផ្សាររោងក្លឿ និង ផ្សារឥណ្ឌូចិនបានប្រាប់ថា ភ្លើងដែលអ្នកឃើញដំបូង វាឆេះយ៉ាងសន្ធោសន្ធៅទៅហើយ សាក្សីឃើញហេតុការណ៍ខ្លះបានរាយការណ៍ថា ឃ្លាំងរបស់ម្ចាស់ជនជាតិខ្មែរ១ និង មួយទៀតរបស់ជនជាតិប៉ាគីស្ថាន 


កម្លាំងសមត្ថកិច្ចនិងពលរដ្ឋខ្មែរថៃ ដែលស្នាក់នៅនិងប្រកបរបររកស៊ីនៅក្រុមផ្សារថៃ បានជួយអន្តរាគមន៍ពន្លត់អគ្គីភ័យកំពុងឆាបឆេះស្ថិតនៅក្នុងផ្សារឥណ្ឌូចិន ឈាងខាងជើងផ្សាររោងគ្លឿនោះ 


ប្រភពបន្តថា ក្រុមជួយពន្លត់អគ្គីភ័យបានគ្រប់គ្រងស្ថានការណ៍បានគឺ ពន្លត់ចំណុចឆេះអស់២ឃ្លាំង និងមិនរាលដាលឆេះបន្តទៅតូបឬឃ្លាំងជិតខាងនៅម៉ោងជិត១២អាធ្រាត្រ 


ប៉ុន្តែមកទល់ព្រឹកថ្ងៃទី០៣ ខែកុម្ភ:នេះ ក៏នៅមិនទាន់មានព័ត៌មានពីទំហំខូចខាតឡើយ 


#muyreal #muyrealnews 

Journalist & Freelancer 

ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: ស៊ែលកាត 061 662269, មិត្តហ៊្វូន 066 662269, ស្មាត 010 662269 សូមអរគុណ៚