សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអញ្ញាតឱ្យកុងទ្រី និងក្រុមគ្រួសារជួបសម្តែងការគួរសម តាមបំណងប្រាថ្នារបស់លោកតា ដែលចង់ជួបសម្តេចដោយផ្ទាល់ និងប្រគល់វត្ថុបុរាណ(ប៉ាន់តែ)អាយុជិត៣០០ឆ្នាំ ជូនសម្តេចតេជោ ហ៊ុន សែន ជាវត្ថុអនុស្សាវរីយ៍។



យោងតាមបណ្តាញសង្គមហ្វេសប៊ុកបានសរសេរបង្ហោះកាលពីថ្ងទី២១ ខែមករា ឆ្នាំ២០២៣ ដែលមានខ្លឹមសារថា កុងទ្រី នៅចោមចៅ ជន្មាយុ 82ឆ្នាំ កុងចង់ជួបសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីផ្ទាល់ ដើម្បីជូនវត្ថុបុរាណមួយដែលមានអាយុកាលជិត300ឆ្នាំដើម្បីទុកជាវត្ថុអនុស្សាវរីយ៍ អរគុណដល់សម្តេចដែលបាន លះបង់កំលាំងកាយចិត្ត ដើម្បីបុព្វហេតុជាតិតាំងពីបាតដៃទទេររហូតមានការរីកចម្រើន មានសុខសន្តិភាពក្នុងប្រទេសកន្លងជាង 40 ឆ្នាំ មកនេះ…» សូមបងប្អូនជួយស៊ែរសម្រេចបំណងលោកតាផង 


លោកតាកុងទ្រី ដែលមានអាយុ ៨២ឆ្នាំ រស់នៅសង្កាត់ចោមចៅ រាជធានីភ្នំពេញ ក៏មានបំណងអរគុណដល់សម្តេចតេជោ ហ៊ុន សែនដែលបានលះបង់កម្លាំងកាយចិត្ត ដើម្បីបុព្វហេតុជាតិតាំងពីបាតដៃទទេ រហូតមានការរីកចម្រើន មានសុខសន្តិភាពក្នុងប្រទេសកន្លងជាង ៤០ឆ្នាំមកនេះ។


សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់លោកតា និងក្រុមគ្រួសារ ដែលបានជូនវត្ថុអនុស្សាវរីយ៍ដ៏មានតម្លៃមិនអាចកាត់ថ្លៃបានដល់សម្តេច។ 


សម្តេចតេជោបានប្រគល់វត្ថុបុរាណ(ប៉ាន់តែដែលមានអាយុកាលជិត៣០០ឆ្នាំនោះ ជូនទៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីអភិរក្ស និងជាមូលដ្ឋានសម្រាប់សិក្សាស្រាវជ្រាវនាពេលក្រោយ៕


Journalist & Freelancer 

ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: ស៊ែលកាត 061 662269, មិត្តហ៊្វូន 066 662269, ស្មាត 010 662269 សូមអរគុណ៚