រាជធានីភ្នំពេញ  លោកស្រី ឧកញ៉ា សៀង ចាន់ហេង ព្រមទាំងបក្ខពួកអាចត្រូវចោទប្រកាន់ពីបទប្រើប្រាស់ឯកសារក្លែងបន្លំ ដើម្បីកាន់កាប់អចលនវត្ថុរបស់អ្នកដទៃ ហើយនឹងត្រូវប្រឈមចាប់ខ្លួនយកទៅផ្តន្ទាទោសតាមច្បាប់នៃអំពើល្មើសរបស់ខ្លួនដែលបានប្រព្រឹត្ត  


នេះបើយោងតាម ( .. លេខ៖ ១៨ សជណ.មយ ចុះថ្ងៃព្រហស្បតិ៍ ១៤ កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣របស់ទីស្តីការគណៈរដ្ឋមន្ត្រីដែលបានជម្រាបជូនសម្តេចក្រឡាហោម  ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ដែលអង្គភាពសារព័ត៌មានយើង ទទួលបានយប់មិញនេះ 


នៅក្នុង ( .. ) របស់ទីស្តីការគណៈរដ្ឋមន្ត្រីបាននិយាយថា ករណីប្រើប្រាស់ឯកសារក្លែងបន្លំ ដើម្បីកាន់កាប់អចលនវត្ថុរបស់ឈ្មោះ ហ៊ុន ប៊ុនធឿន និងឈ្មោះ ហៀវ លន់ នៅភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល  


ដោយយោងតាមលិខិតលេខ២៤៨៧ លស ចុះថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ  


លិខិតលេខ០០១ ខន/០២៣ សជណ ចុះថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ របស់ខុទ្ទកាល័យសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា «ចំណារដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២។ 


នៅក្នុង ( .. ) ដដែលបាននិយាយទៀតថា សេចក្ដីដូចមានចែងក្នុងកម្មវត្ថុ និងយោងខាងលើ ទីស្តីការគណៈរដ្ឋមន្ត្រីសូមជម្រាបជូនសម្តេចឯកឧត្តមមេត្តាជ្រាបថា រាជរដ្ឋាភិបាលយល់ព្រមជាគោលការណ៏ដូចខាងក្រោម៖

អនុញ្ញាតឱ្យរដ្ឋបាលខេត្តកណ្តាលប្រើប្រាស់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដូចមានចែងក្នុងលិខិតលេខ២០៨១ ដនសស.កណ ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល ដែលឈ្មោះ ហ៊ុន ប៊ុនធឿន និងឈ្មោះ ហៀវ លន់ ជាម្ចាស់កម្មសិទ្ធិត្រឹមត្រូវតាមច្បាប់ និងចាត់ចែងប្រគល់ដីពាក់ព័ន្ធក្នុងគម្រោង ផែនការសាងសង់ព្រលានយន្តហោះថ្មីរបស់រាជរដ្ឋាភិបាល ដើម្បីទទួលប្រាក់គោលនយោបាយ និងបិទបញ្ចប់ការសើរើករណីនេះ 

- « ប្រគល់សមត្ថកិច្ចឱ្យស្នងការដ្ឋាននគបាលខេត្តកណ្តាល ចាត់ការតាមនីតិវិធីនាំខ្លួនជនល្មើស ឈ្មោះ សៀង ចាន់ហេង និងបក្ខពួកប្រគល់ឱ្យអយ្យការអមសាលាដំបូងខេត្តកណ្តាល ដើម្បី ចោទប្រកាន់ និងផ្តន្ទាទោសតាមច្បាប់ដោយមិនលើកលែង 


សេចក្តីដូចបានជម្រាបជូនខាងលើសូមសម្តេច ឯកឧត្តមជ្រាបនិងចាត់ចែងអនុវត្ត៕


#khst #khstmedia ☎️ ទំនាក់ទំនងតាមទូរស័ព្ទនិងតេឡេក្រាម៖ ស៊ែលកាត 061 662269, មិត្តហ៊្វូន 066 662269, ស្មាត010 662269 និង ABA ដុល្លា: 061662269, ABA ខ្មែរ: 066662269 សូមអរគុណ៚