សឹ្ទងត្រែង៖ សមត្ថកិច្ចនគរបាលកំពុងតាមចាប់ខ្លួនចោរមួយក្រុម ដែលបានធ្វើសកម្មភាពឆក់យកកាបូបលុយពីស្ត្រីម្នាក់អស់ចំនួន២លាន៥០មុឺនរៀល ទាំងកណ្តាលថ្ងៃនៅតាមផ្លូវជាតិលេខ៧ ក្នុងភូមិសាស្ត្រភូមិគីឡូ៨ សង្កាត់សាមគ្គីក្រុង ស្ទឹងត្រែង ខេត្តស្ទឹងត្រែង កាលពីរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣។


   ស្រ្តីដែលត្រូវចោរឆក់កាបូបឈ្មោះ លឹម សុភា រស់នៅចំណុចព្រៃចាស់ ស្ថិតនៅភូមិគីឡូម៉ែត្រលេខ៨ សង្កាត់សាមគ្គី ក្រុងសឹ្ទងត្រែង បានរៀបរាប់ថា នាងខ្ញុំបានជិះម៉ូតូឌុបកូនពីរនាក់ ដើរលក់ខោអាវតាមភូមិកោះខនឌិន រួចនាងបានខ្ចីលុយគេបាន២លាន៥០សិបម៉ឺនរៀល ដើម្បីយកទៅដោះសងធនាគារ។ ចៃដន្យអាក្រក់ពេលជិះម៉ូតូតាមបណ្តោយផ្លូវជាតិលេខ៧ មកដល់ពាក់កណ្តាលផ្លូវ នៅចំណុចគីឡូម៉ែត្រលេខ១៤ ស្ថិតនៅភូមិខាងលើនោះ ក៏លេចមុខក្រុមចោរឆក់ជិះម៉ូតូតាមពីក្រោយពាក់មួកសវត្ថិភាព បិទម៉ាសជិតមានគ្នា៣នាក់ បានឆក់កាបូបបណ្តាលឲ្យគាត់ដួល ទាំងម៉ែទាំងកូនយកលុយអស់ចំនួន២លាន៥០ម៉ឺនរៀល។


     ស្រ្តីដដែលបានបន្តទៀតថា នៅពេលយកលុយហើយវាដោះកាបូបបោះឱ្យអោយវិញ ហើយបម្រុងយកម៉ូតូថែមទៀត តែចៃដន្យមានរថយន្ត និងម៉ូតូប្រជាពលរដ្ឋមកដល់ភ្លាមនោះ ក្រុមចោរប្លន់ទាំងនោះ ឡើងជិះម៉ូតូរត់គេចខ្លួនបាត់។


   លោក អ៊ុង សុភ័ក្រ នាយប៉ុស្តិ៍នគរបាលសង្កាត់សាមគ្គីបានប្រាប់ឲ្យដឹងថា បន្ទាប់ពីទទួលព័ត៌មានខាងលើ លោកបានចាត់មន្ត្រីសហការជាមួយប្រជាការពារភូមិ ចុះទៅស្រាវជ្រាវនៅកន្លែងកើតហេតុ។


ចំណែកជនរងគ្រោះ បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាល រហូតមកដល់ពេលនេះរកមិនទាន់ឃើញមុខសញ្ញាក្រុមចោរនោះនៅឡើយទេ៕


#khst #khstmedia 

Journalist & Freelancer 

ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: ស៊ែលកាត 061 662269, មិត្តហ៊្វូន 066 662269, ស្មាត 010 662269 សូមអរគុណ៚