នាយកដ្ឋាននគរបាលព្រហ្មទណ្ឌបំបែកសំណុំរឿងឃាតកម្មនៅខេត្តកោះកុងជនដៃដល់ត្រូវចាប់ខ្លួនបាននៅស្រុកលើកដែក


នៅថ្ងៃទី២៩ ខែមករា​​ ឆ្នាំ២០២៣​ វេលាម៉ោង១៤:៥៥នាទី​ កម្លាំងជំនាញនាយកដ្ឋានដឹកនាំដោយ​ លោកឧ.ត្រី​ ខេង​ ​ម៉េងឈាង​ និងលោកឧ.ត្រី​ កែវ​ រ៉េតមុន្នី​ អនុប្រធាននាយកដ្ឋាន​ សហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តកោះកុង​ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល​ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង​ ធ្វេីការបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យឈ្មោះ​ ផន ចាន់រ៉ា​​ (ហៅ​ លៀន​)​ ភេទប្រុស​ អាយុ២២ឆ្នាំ​ នៅត្រង់ចំណុចភូមិដេីមអំពិល​ ឃុំកំពង់ភ្នំ​ ស្រុកលេីកដែក​ ខេត្តកណ្តាល​ ពាក់ព័ន្ធករណីឃាតកម្ម ​(ចាក់សម្លាប់មនុស្ស) ​​បណ្តាលអោយជនរងគ្រោះឈ្មោះ​ ឡាយ សុធារិទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិជីមាល ឃុំអណ្ដូងទឹកស្រុកបូទុមសាគរ ខេត្តកោះកុង​ បណ្តាលអោយស្លាប់​ ក្រោយបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាពអណ្ដូងទឹក​​


ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិអគ្គស្នងការរងទទួលផែនប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។


គួររំលឹកដែរថា​ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង២២:៣០នាទី ត្រង់ចំណុចភូមិអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង​ មានករណី​ ឃាតកម្ម​(ចាក់សម្លាប់មនុស្ស​)​ ដែលបង្កដោយជនសង្ស័យឈ្មោះ​ ផន ចាន់រ៉ា (ហៅ លៀនភេទប្រុស អាយុ២៣ ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរ​ ជាងសំណង់ ស្រុកកំណើត ភូមិមុន្នីសិលា ឃុំបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង​ ទីលំនៅបច្ចុប្បន្នភូមិអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង​ ​ដោយបានយកវត្ថុរឹងមុតស្រួចចាក់សម្លាប់លេីជនរងគ្រោះឈ្មោះ​ ឡាយ សុធារិទ្ធភេទប្រុសអាយុ១៨ឆ្នាំ​ ត្រង់ចំណុចចន្លោះស្លាបប្រចៀវខាងស្តាំ បណ្ដាលអោយស្លាប់ ក្រោយបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាពអណ្ដូងទឹក​   


បច្ចុប្បន្នជនសង្ស័យខាងលេីបាននាំមកកាន់នាយកដ្ឋាន​ ដេីម្បីប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តកោះកុង​​ ចាត់ការបន្តតាមនីតិវិធី


Journalist & Freelancer 

ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: ស៊ែលកាត 061 662269, មិត្តហ៊្វូន 066 662269, ស្មាត 010 662269 សូមអរគុណ៚