ផ្សាយចេញពីរាជធានីភ្នំពេញ៖ យោងតាមគេហទំព័រហ្វេសប៊ុកផេក (ដំណឹងក្នុងស្រុក SNN TV ONLINE NEWS  SNNTV) បានចុះផ្សាយថា ថ្ងៃទី ២៩ ខែ មករា ឆ្នាំ ២០២៣ មេការនិងកម្មករសំណង់ សុំកិច្ចអន្តររាគមន៍ពីរឯកឧត្តម រ័ត្នស៊្រាង នឹង ឯកឧត្តម ឃួងស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញជួយរកដំណោះស្រាយឲ្យ ខណ:លោកវរសេនីយ៍ឯក សូសុីដារិទ្ធ ជានាយរងសេនាធិការកងរាជអាវុធហត្ថរាជធានីភ្នំពេញ មិនព្រមបើកលុយឲ្យពួកគាត់ដោយជ្រកក្រោមហេតុផលថា អស់ជំនឿទុកចិត្ត ស្ថិតក្នុងភូមិ ខ្វែរ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ 


នេះជាព័ត៌មានមិនពិត ដោយក្នុងឯកសារកិច្ចសន្យាមានលេខទូរស័ព្ទទំនាក់ទំនងភាគីទាំងសង្ខាង និង លោក ហ៊ុនយ៉េង ជាមេការសំណង់ គ្មានអ្វីពាក់ព័ន្ធជាមួយម្ចាស់សំណង់ឡើយ 


ដំណើរសាច់រឿង កើតចេញពីលុយ $8.400 (ប្រាំបីពាន់បួនរយដុល្លាអាមេរិកស្មើ១០


ក្នុងកិច្ចសន្យាម៉ៅការសំណង់ ធ្វើនៅភ្នំពេញចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ រវាងលោក សូ ស៊ីដារិទ្ធ អាយុ ៤៦ ឆ្នាំ កាន់អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរលេខៈ ០១០៨០៥៧៥១ និងប្រពន្ធឈ្មោះ ឡាក់ សុភាព អាយុ ៣៩ ឆ្នាំ កាន់អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរលេខៈ០១០៤២៦៨២២ (០១មានអាសយដ្ឋាន ស្ថិតនៅភូមិ ចំការឪឡឹក សង្កាត់ កាកាប ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ទូរសព្ទ័លេខៈ០៨៦៨៤៧៩៧៩ ដែលជាភាគីម្ចាស់សំណង់អគារបន្ទប់ជួលតទៅហៅកាត់ថាភាគី«» និងលោក ព្រហ្ម សឿន មានអាសយដ្ឋានស្ថិតនៅ ផ្លូវ558 ផ្ទះលេខ20 ខណ្ឌទួលគោគ រាជធានីភ្នំពេញ ( កាន់ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរលេខ ២១០០៥៦០២៨ ទូរស័ព្ទលេខៈ ០៨៧៧៦០៦២៩ តទៅហៅថា ភាគី()


ក្រោយពីបានពិភាក្សាគ្នារួចមកភាគីទាំងពីរបានព្រមព្រៀងគ្នាដូចប្រការខាងក្រោម៖ 


ភាគី«» បានព្រមព្រៀងអោយភាគី«» ទទួលម៉ៅការសាងសង់ផ្ទះជួល ០១កន្លែងមាន មានទំហំទទឹង .២ម និងបណ្ដោយ៣២ម មានប្លង់  សន្លឹក ដំបូលប្រក់សង្កសី បន្ទប់គេងចំនួន ២៤ បន្ទប់ទឹកចំនួន ២៤ ស្ថិតលើក្បាលដី......... ដែលមានទីតាំងស្ថិតនៅភូមិខ្វែ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ រាជធានី ភ្នំពេញ ឲ្យចប់សព្វគ្រប់ទៅតាមប្លង់ និងបំពាក់សម្ភារៈតាមគម្រោងបញ្ជីប៉ាន់ ស្មាន តំលៃ ដែលមាននៅក្នុង តារាងឧបសម្ព័ន្ធ បានភ្ជាប់មកជាមួយដែលមានតំលៃសរុប US$ 84,000 ( ប្រាំបីម៉ឺនបួនពាន់ដុល្លារអាមេរិកកាំង) 


កិច្ចសន្យាសាងសង់អគារនេះមានរយៈពេល  ខែដោយគិតចាប់ពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ រហូតដល់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣


ដោយក្នុងតារាងបង់ប្រាក់ជាដំណាលដូចតទៅ៖ 


  1. ចុះកិច្ចសន្យា និងគូរប្លង់សាងសង់ ត្រូវបង់ $8.400 ស្មើនឹង ១០% (ម្ចាស់ផ្ទះបានបង់រួច)
  2. បើកការដ្ឋានសាងសង់ និងដឹកសំម្ភារៈសំណង់ចូល ត្រូវបង់ $21.000 ស្មើនឹង ២៥% (ម្ចាស់ផ្ទះបានបង់រួច)
  3. ចាក់ប្លង់សេជាន់ទី១រួច ត្រូវបង់ $8.400 ស្មើនឹង ១០% (ម្ចាស់ផ្ទះមិនបានបង់ឱ្យដោយមានភាពមិនប្រក្រតីនិងផ្សេងៗ


ត្រង់ចំណុចនេះហើយលោក ព្រហ្ម សឿន បានផ្តល់ការសំភាសន៍តាមទូរស័ព្ទលេខ 093 993099 ប្រាប់ឱ្យដឹងថា លោក សូសុីដារិទ្ធ បដិសេធមិនបង់លុយបន្ថែម១០ស្មើនឹង $8.400 តាមតារាងឧបសម្ព័ន្ធ គ្មានហេតុផលច្បាស់លាស់ គ្រាន់និយាយថាអស់ជំនឿទុកចិត្ត 


បន្ទាប់មកលោក ព្រហ្ម សឿន បានក្រឡៃបំភ្លៃព័ត៌មាន ថាលោក ហ៊ុន យ៉េង ជាមេការសំណង់ ទាមទារបើកលុយពីម្ចាស់ផ្ទះ ដើម្បីសារព័ត៌មាន (ដំណឹងក្នុងស្រុកខាងលើចុះផ្សាយខ្វះប្រភពនិងមិនធ្វើបទសំភាសន៍ភាគីដែលពាក់ព័ន្ធ និយាយរួមមិនគោរពទៅតាមច្បាប់របបសារព័ត៌មាន វិជ្ជាជីវៈនិងក្រមសីលធម៌ 


លោក សូ ស៊ីដារិទ្ធ ជាម្ចាស់សំណង់បានផ្តល់បទសំភាសន៍ តាមរយៈលេខទូរស័ព្ទ 086847979 បានប្រាប់ឱ្យដឹងថា បានជាគាត់អស់ជំនឿលើក្រុមហ៊ុនម៉ៅការសាងសង់របស់លោក ព្រហ្ម សឿន នេះការដោយសារភាគីក បានបង់ប្រាក់ចំនួន៣៥ស្មើនឹង$29.400 (ពីរម៉ឺនប្រាំបួនពាន់បួនរយដុល្លារអាមេរិកដំណាក់កាលទី១នឹងទី២ តែលោក ព្រហ្ម សឿន មិនបានយកលុយមកចំណាយលើសំភារៈបើកការដ្ឋានដូចក្នុងតារាងឧបសម្ព័ន្ធនោះ តែលោក ហ៊ុន យ៉េង ជាអ្នកចេញមុខជំនួសទៅវិញ និងគ្មានសំភារៈដូចបានធ្វើកិច្ចសន្យាសោះ 


លោកបន្តទៀតថា លោក ព្រហ្ម សឿន ថែមទាំងខ្វះលុយលោក ហ៊ុន យ៉េង និង កម្មករផ្សេងតាមផ្នែកថ្លៃឈ្នួលកំលាំងពលកម្មនិងសំភារៈ សរុប $13.500 (មួយម៉ឺនបីពាន់ប្រាំរយដុល្លារអាមេរិក


ដោយឡែកលោក ហ៊ុន យ៉េង ជាមេការសំណង់សាងសង រួមទាំងកម្មករតាមផ្នែកផ្សេងៗទៀត បានប្រាប់ឱ្យដឹងថា លោក ព្រហ្មសឿន បានកុហកក្រឡៃបំភ្លៃការពិតទាំងស្រុង  


នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣នេះ ក្រុមកម្មកររួមជាមួយលោក ហ៊ុន យ៉េង បានតាមឃាត់រថយន្តលោក ព្រហ្ម សឿន កំពុងជិះនៅកងរាជអាវុធហត្ថស្រុកអង្គស្នួល និងធ្វើកិច្ចសន្យាសងប្រាក់ចំនួន $13.500 (មួយម៉ឺនបីពាន់ប្រាំរយដុល្លារអាមេរិកមកឱ្យលោកហ៊ុន យ៉េង និងក្រុមកម្មករសំណង់ដែលធ្វើការងារមិនបានទទួលលុយថ្លៃឈ្នួលកំលាំងពលកម្មរបស់ខ្លួន រួមទាំងថ្លៃសំភារៈផងដែរដោយទុកតម្កល់រថយន្ត 


សូមរំលឹកផងដែរថា ក្នុងជំនួបរវាងអ្នកសារព័ត៌មាននិងសម្តេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លើកទី៥ នាល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ នៅសាលាពិពណ៌កោះពេជ្រ សម្តេចតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍ចំនួន០៨ចំណុច ត្រង់ចំណុចទី៥-ចូលរួមយុទ្ធនាការ ប្រយុទ្ធជាមួយនឹងភាពអសកម្ម ភាពមិនប្រក្រតី អំពើពុករលួយ និងភាពអយុត្ដិធម៌នៅក្នុងសង្គម ដើម្បីកសាងកម្ពុជាជាសង្គមមួយដែលស្អាតស្អំ មានតម្លាភាព  


សម្ដេចតេជោក៏បានដាស់តឿនសារជាថ្មីរដល់អ្នកសារព័ត៌មាន គឺកុំបំពានអ្នកដទៃ កុំបំភ្លៃការពិត និងនៅថ្ងៃនេះ សម្ដេចតេជោក៏បានផ្ដល់សារសំខាន់មួយទៀតគឺ អ្នកសារព័ត៌មានត្រូវផ្សាយការពិតកុំប្រឌិតរឿងអ្នកដ៏ទៃ  


និងសូមឲ្យអ្នកសារព័ត៌មាន ចូលរួមជាមួយនឹងរាជរដ្ឋាភិបាល ក្នុងខណៈដែលរាជរដ្ឋាភិបាល កំពុងតែជំរុញកែទម្រង់រដ្ឋ ដើម្បីឲ្យមានតម្លាភាព ដែលទាមទារឲ្យអ្នកសារព័ត៌មាន បំពេញតួនាទីតាមវិជ្ជាជីវៈមានសមត្ថភាព និងសិក្សាបញ្ហាដ៏ស៊ីជម្រៅ ហ៊ានបញ្ចេញនូវការពិត  


នឹងទី៦-ចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយ ទាំងក្នុងក្របខណ្ឌជាតិ និងអន្ដរជាតិ ដែលបច្ចុប្បន្នតំណាងសារព័ត៌មានរបស់យើង ក៏មានក្នុងក្របខណ្ឌស្ថាប័នជាតិអាស៊ាន ដែលតម្រូវឲ្យស្ថាប័នព័ត៌មានធ្វើការប្រយុទ្ធប្រឆាំងព័ត៌មានមិនពិតនិងព័ត៌មានក្លែងក្លាយ ឲ្យកាន់តែសកម្មថែមទៀត   


តើការចុះផ្សាយរបស់គេហទំព័រហ្វេសប៊ុកផេក (ដំណឹងក្នុងស្រុក SNN TV ONLINE NEWS  SNNTV) មានចេតនាអ្វីសូមក្រសួងព័ត៌មានមេត្តាពិនិត្យផង កុំឱ្យដូចពាក្យថា ត្រីមួយស្អុយ ស្អុយត្រីមួយកន្ត្រក