ខេត្តកណ្តាល៖ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ មានករណីប្រទះឃើញសាកសពអណ្តែតនៅក្នុងប្រឡាយទឹក នៅចំណុចភូមិព្រែកដូង ឃ៉ំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល 


សាកសពស្គាល់អត្តសញ្ញាណឈ្មោះ ខឹម ផល្លី ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ស្រុកកំណេីតភូមិថ្លុកដង្កា ឃុំផ្ទះរុង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ទីលំនៅបច្ចុប្បន្ន សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ 


តាមប្រភពបានឱ្យដឹងថា មានប្រជាពលរដ្ឋល្អបានប្រទះឃើញ សពអណ្ដែតនៅក្នុងប្រឡាយទឹកវិរះប្រាំ ដែលមានទទឹង០៦ម៉ែត្រជម្រៅប្រហែល២.៣០ម៉ែត ចំងាយពីផ្លូវល្បឿនលឿនប្រហែល១គីឡូម៉ែត្រ ក្នុងភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយខេត្តកណ្តាល 


បន្ទាប់មកក៏បានរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ស្វាយ ភ្លាមនោះកម្លាំងប៉ុស្តិ៍បានរាយការណ៍មកជំនាញពិនិត្យនិង វិភាគ ចុះទៅដល់កន្លែងកើតហេតុ រួមមានអាជ្ញាស្រុកនិងភូមិឃុំ ក្រុមគ្រូពេទ្យ ដើម្បីធ្វើកោសលវិច្ឆ័យ ស្រង់យកសាកសពអណ្តើតទឹកនោះ ពិនិត្យរកមូលហេតុនៃការស្លាប់ ក៏ឃើញថាសាកសពស្លាប់ដោយសាររឹតក និង ឆក់ (នេះជាអំពើឃាតកម្ម


ផ្អែកតាមចម្លេីយប្រពន្ធជនរងគ្រោះឈ្មោះ សាំង ធីតា អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ បានសារភាពថា ខ្លួន និង ឈ្មោះ វី ភេទប្រុស អាយុប្រហែលជិត៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង ជាអ្នកសម្លាប់ប្តីរបស់ខ្លួន ដោយធ្វេីការឆក់ និង រឹតកសម្លាប់ 


ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិលោកឧត្តមសេនីយ៍ឯកង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជាឲ្យលោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង អនុប្រធាននាយកដ្ឋាន ដឹកនាំកម្លាំងជំនាញ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដើម្បីស្រាវជ្រាវចាប់ខ្លួនជនដៃដល់ 


រហូតដល់ថ្ងៃត្រង់ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣នេះ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចាប់ខ្លួនជនដៃដល់ឈ្មោះ វី ដែលស៉ីឈ្នួលសម្លាប់ជនរងគ្រោះ ក្នុងតម្លៃ $1,000 (មួយពាន់ដុល្លាអាមេរិកពីប្រពន្ធជនរងគ្រោះ។


បច្ចុប្បន្នជនដៃដល់ និងប្រពន្ធជនរងគ្រោះ ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តកណ្ដាល កសាងសំណុំរឿងបញ្ជូនបន្តទៅអយ្យការសាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការតាមនីតិវិធី 


#khst #khstmedia 

Journalist & Freelancer 

ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម 

☎️: Tel: ស៊ែលកាត 061 662269, មិត្តហ៊្វូន 066 662269, ស្មាត 010 662269 សូមអរគុណ៚