ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ​ សូមជម្រាបជូនអំពីចំណាត់ការស្រាវជ្រាវពាក់ព័ន្ធរឿងរ៉ាវ​ ដែលស្រ្ដីម្នាក់បានរៀបរាប់អំពីការសម្រេចចិត្តបង្ហោះសារជាថ្មីម្ដងទៀត ដើម្បីស្វែងរកិច្ចអន្តរាគមន៍ ឱ្យរួចផុតពីការវាយដំធ្វើបាប ពីសំណាក់បុរសជាឪពុកចុងតាមរយៈគណនីហ្វេសប៊ុក​ “chhinamo chhinamo”​ 


សូមគោរពជម្រាបជូនជ្រាប ​អំពីដំណេីររឿងរ៉ាវមួ​ ដែលបានកេីតឡេីងក្នុងគ្រួសារមួយ នៅភូមិទី៦​ ឃុំយាយម៉ៅពេជ្រនិល​ ស្រុកភ្នំស្រួច​ ខេត្តកំពង់ស្ពឺ​  


ខាងក្រោមនេះជាការរៀបរាប់សង្ខេបខ្លឹមសាររបស់​ admin ដេីម្បីងាយយល់ នាងខ្ញុំឈ្មោះ​ ស្រីអន​ មានម្ដាយបង្កេីតនិងឪពុកចុងបានរស់នៅក្នុងផ្ទះជាមួយគ្នា ដោយឪពុកចុងនិងម្ដាយបង្កេីតបានបង្ខំអោយនាងខ្ញុំ រៀបការនិងមានស្វាមីជាមួយបុរសម្នាក់ ដែលខ្ញុំគឹតថាមិនបានស្រឡាញ់ទាល់តែសោះ និងជាមនុស្សមានប្រវត្ដិកេីតរោគាទៀតផង​ ក្រោយឪពុកចុងនិងម្ដាយបង្ខំឱ្យរៀបការ​ នាងខ្ញុំប្រកែកមិនឈ្នះពិធីអាពាហ៍ពិពាហ៍មួយបានកេីតឡេីង ដោយបញ្ចប់ទៅវិញទាំងស្ថានភាពដ៏សោះកក្រោះ គ្មានទឹកតមរាត្រីទឹកឃ្មុំប្រែជាទឹកខ្មេះ​ 


ឪពុកចុងនិងម្ដាយខ្ញុំប្រាប់ថា បេីនាងខ្ញុំមិនយកទេ គឺគាត់នឹងសងបណ្ដាការគេច្រេីនណាស់ ដូច្នេះនាងខ្ញុំមានជម្រេីសតែមួយគត់គឺ ផ្ញេីសារសុំកិច្ចអន្ដរាគមន៍ពីថ្នាក់ដឹកនាំ ​ពិសេសសម្ដេចពុក   


នៅក្នុងនោះនាងបានបង្ហោះរូប ដែលរងនូវអំពើហិង្សាពីសំណាក់បុរសជាឪពុកចុង​ ចូលទៅផេករបស់សម្ដេចពុក ដើម្បីសុំអន្តរាគមន៍ទៀតផង 


ថៃ្ងទី១៧​ ខែមករា​ ឆ្នាំ២០២៣​ ជំនាញបានបញ្ជាឱ្យកំលាំងនគរបាល​ នៃអធិការដ្ឋាននគរបាលស្រុកភ្នំស្រួ ចុះទៅកាន់ផ្ទះនារីរងគ្រោះនិងជួបជាមួយឪពុចុង​ ម្ដាយបង្កើតរួមជាមួយអាជ្ញាធរមូលដ្ឋាន​ ដេីម្បីស្ដាប់ការបកស្រាយ និង បំភ្លឺជុំវិញរឿងរ៉ាវដែលនាងស្រីអន​ បានបង្ហោះសារដ៏កំសត់ និងស្នេីសុំរកកិច្ចអន្ដរាគមន៍ អោយជួយនាងរួចផុតពីកណ្ដាប់ដៃបុរសជាប្ដី​ តាមអំណាចបង្ខំលោកឪពុកចុងនិងម្ដាយបង្កេីត ដែលបង្ខំអោយកូនយកប្ដី ដែលខ្លួនមិនពេញចិត្ដនិងស្រឡាញ់​ 


ទីបំផុតរឿងរ៉ាវមិនដូចការពិតនោះទេ​ នាងឈ្មោះ​ ស្រីអន​ បានទទួលស្គាល់ថា ប៉ុន្មានថៃ្ងនេះខ្លួនទេីបនឹងរៀបការរួច បានចេញទៅផ្ទះខាងប្ដី ដេីម្បីសែនព្រេនជីដូនជីតាខាងប្ដី និងបានវិលត្រឡប់មកដល់ផ្ទះ នៅភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល​ ស្រុកភ្នំស្រួច​ 


ហេីយបានជម្រាបជូនសមត្ថកិច្ចថា​ ខ្លួនមិនមានបំណងប្ដឹងទៅឪពុកចុងនិងម្ដាយបង្កេីតទេ​ តែមានបំណងសុំអោយសមត្ថកិច្ចជួយឱ្យនាងបានលែងប្ដី ដេីម្បីទៅរស់នៅជាមួយមនុស្ស ដែលរង់ចាំនាង 


សមត្ថកិច្ចបានពន្យល់និងណែនាំនាងស្រីអន​ ថាបញ្ហាបង្ហោះព័ត៌មានបែបនេះ ធ្វេីឱ្យមហាជនមានការភ័យតក់ស្លុត​ និងកង្វល់ណាស់ដូច្នេះនាងបានសុំទោសមកដល់សមត្ថកិច្ច និង មហាជន កុំឱ្យខឹងនាងមកពីនាងចង់បានចាកចេញ ទៅរកក្ដីសុខជាមួយមនុស្ស ដែលអាចផ្ដល់ក្ដីស្រឡាញ់ជូននាង 


សូមអធ្យាស្រ័យ​ និងសូមសាធារណៈជនជូនជ្រាបតាមការគួរ!


#khst #khstmedia 

Journalist & Freelancer 

ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម 

☎️: Tel: ស៊ែលកាត 061 662269, មិត្តហ៊្វូន 066 662269, ស្មាត 010 662269 សូមអរគុណ៚