លោក ថាច់ សេដ្ឋា ដែលគេដឹងថា គឺជាមន្រ្តីជាន់ខ្ពស់មួយរូបនៅគណបក្សភ្លើងទាន ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ តាមដីការបស់សាលាដំបូងរាជធានីភ្នំពេញ។


អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ការចាប់ខ្លួនលោក ថាច់ សេដ្ឋា គឺធ្វើឡើងទៅតាមបណ្តឹងរបស់ក្រុមហ៊ុន​ រិនឆាយ ផនសប កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន (ការចេញសែកដោយគ្មានសាច់ប្រាក់ចំនួន ៥សន្លឹក) អ្នកនាំពាក្យបន្តថា បន្ទាប់ពីបានធ្វើការស៊ើបអង្កេត ស្តាប់ចម្លើយរបស់ភាគីពាក់ព័ន្ធ ព្រមទាំងពិនិត្យលើភស្តុតាងនានាតាមនីតិវិធីរួចមក អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបើកការស៊ើបសួរលើឈ្មោះ ថាច់សេដ្ឋា  

 

បើតាមអ្នកនាំពាក្យថា ក្នុងដំណាក់កាលស៊ើបសួរ ជនត្រូវចោទឈ្មោះ ថាច់ សេដ្ឋា ខកខានមិនបានចូលខ្លួនបំភ្លឺតាមដីកាបង្គាប់ឱ្យចូលខ្លួនចំនួន២លើក របស់ចៅក្រមស៊ើបសួរចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ និងដីកាបង្គាប់ឱ្យចូលខ្លួនចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ដោយពុំមានមូលហេតុ។ រហូតដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ចៅក្រមស៊ើបសួរ បានសម្រេចចេញដីកាបង្គាប់ឱ្យនាំខ្លួនលើជនត្រូវចោទ ថាច់ សេដ្ឋា ដើម្បីស្តាប់ចម្លើយតាមនីតិវិធី។ 

 

ក្រោយពីបានស្តាប់ចម្លើយ និងពិនិត្យលើភស្តុតាងនានា ចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនជនត្រូវចោទ ថាច់ សេដ្ឋា តាមដីកាបង្គាប់ឱ្យឃុំខ្លួនលេខ ៤១២ ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣៕


#khst #khstmedia 

Journalist & Freelancer 

ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម 

☎️: Tel: ស៊ែលកាត 061 662269, មិត្តហ៊្វូន 066 662269, ស្មាត 010 662269 សូមអរគុណ៚