នាព្រឹកថ្ងៃពុធ ១៣ កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ ក្រុមការងារលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ជុក ជំនោរបានជួបប្រជុំបច្ចេកទេសតាមប្រព័ន្ធ Zoom ជាមួយក្រុមការងារអង្គការសម័្ពន្ធភាពដើម្បីអភិរក្សធនធានជលផល ដឹកនាំដោយលោកយុក សេងឡុង ដើម្បីពិភាក្សាអំពីការត្រៀមរៀបចំកម្មវិធីមួយចំនួនគាំទ្រដល់ដំណើរការរបស់បណ្តាញអេកូទេសចរណ៍បឹងទន្លេសាប។


គួរបញ្ជាក់ថា គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍  បានចុះអនុស្សរណៈយោគយល់គ្នាជាមួយអង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល (FACT) បង្កើតបណ្តាញអេកូទេសចរណ៍បឹងទន្លេសាប (Tonlesap Ecotourism Network-TEN) នាឱកាសពិធីបិទវេទិកាជាតិអេកូទេសចរណ៍លើកទី៣ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕


#khst #khstmedia 

☎️ស៊ែលកាត 061 662269, មិត្តហ៊្វូន 066 662269, ស្មាត 010 662269 និង ABA ដុល្លា: 061662269, ABA ខ្មែរ: 066662269 សូមអរគុណ៚