(រាជធានីភ្នំពេញ)៖ លោក ឡាយ សំណាង អនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និង ផ្គត់ផ្គង់ក្រសួងសង្គមកិច្ច អតីតយុវជន និង យុវនីតីសម្បទា ព្រមទាំងជាអ្នកភ្នាក់ងាររបស់ក្រសួង ដើម្បីទៅបើកប្រាក់ពីធនាគារ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ថាACU ចាប់ខ្លួនបញ្ជូនទៅតុលាការ នៅព្រឹកទី១១ ខែមករា ឆ្នាំ២០២៣ ពាក់ព័ន្ធកិបគេងថវិការដ្ឋជាង៣៨ម៉ឺនដុល្លារ ។
លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានប្រាប់បណ្តាញព័ត៌មានថា អ.ប.ព. បានបញ្ជូនជនសង្ស័យ ឈ្មោះ ឡាយ សំណាង ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ពាក់ព័ន្ធករណីកិបគេងថវិការដ្ឋជាង ១,៥០០ លានរៀល គិតជាប្រាក់ដុល្លារអាមេរិកប្រហែល (ជាង៣៨ម៉ឺនដុល្លារ) ក្នុងនោះមានទាំងការកិបគេងប្រាក់របបគោលនយោបាយរបស់រដ្ឋ ជូនជនពិការក្រីក្រ នៅតាមសហគមន៍ចំនួនជិត៤ពាន់នាក់ផងដែរ ។
ក្រៅអំពីការជាប់សង្ស័យលើអំពើពុករលួយ បទល្មើសកេងយកផលប្រយោជន៍ដោយខុសច្បាប់ ។
លោក ឡាយ សំណាង នៅជាប់សង្ស័យអំពីបទល្មើសសម្អាតប្រាក់ទៀតផង ៕
#khst #khstmedia ☎️ ទំនាក់ទំនងតាមទូរស័ព្ទនិងតេឡេក្រាម៖ ស៊ែលកាត 061 662269, មិត្តហ៊្វូន 066 662269, ស្មាត010 662269 និង ABA ដុល្លា: 061662269, ABA ខ្មែរ: 066662269 សូមអរគុណ៚
0 Comments