ករណី ”ចាក់ធុងបាស់រំខានអ្នកជិតខាង”​ ត្រូវបាននគរបាលចុះអន្ដរាគមន៍ ក្រោយប្រជាពលរដ្ឋរាយការណ៍មកកាន់សមត្ថកិច្ច​ ១១៧ 


នៅវេលាម៉ោង ០២:១៦​ នាទី ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ក្រុមការងារមជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានទទួលព័ត៌មានពីករណីខាងលើ ដែលស្ថិតនៅសង្កាត់អូរបែកក្អម​ ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ​​ ​


កំណត់ហេតុ HOTLINE ១១៧ កាលបរិច្ឆេទ វេលាម៉ោង ០២និង១៦ នាទី ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ 


ប្រភពផ្តល់ព័ត៌មាន ប្រជាពលរដ្ឋ ភេទ ស្រី អាសយដ្ឋានបច្ចុប្បន្ន ស្ថិតនៅបុរី អ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ លេខទូរសព្ទទំនាក់ទំនង 


អំពីរឿងហេតុ៖ ករណី ចាក់ធុងបាស់រំខានអ្នកជិតខាង " ប្រជាពលរដ្ឋបានរាយការណ៍ផ្ទះលេខ42B ផ្លូវម្ល៉េះ ក្នុងបុរី អ័រគីដេ ស្ថិតនៅសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានសុំឲ្យសមត្ថកិច្ចប្រចាំបញ្ញា១១៧ ជួយអន្តរាគមន៍ 


នីតិវិធីដោះស្រាយ និង ដំណោះស្រាយ៖ វេលាម៉ោង ០២និង១៨ នាទី សមត្ថកិច្ចមជ្ឈមណ្ឌលប្រចាំបញ្ហា១១៧ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ លោកវរសេនីយ៍ត្រី ស្រេង ប៊ុននី បានបញ្ជូនព័ត៌មានទៅប៉ុស្តិ៍នគរបាលរដ្ឋបាល អូរបែកក្អម ដែលមានលោកវរសេនីយ៍ត្រី នាង ផល្លី មុខងារ នាយប៉ុស្តិ៍ លេខទូរសព្ទទំនាក់ទំនង ០៨៩ ៧៧៣ ៧៨៨ ដើម្បីអន្តរាគមន៍បន្ទាន់ 


លទ្ធផល បន្ទាប់ពីទទួលព័ត៌មាន កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម នៃអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ចុះដល់កន្លែងកើតហេតុបានអប់រំ និងធ្វើកិច្ចសន្យាមិនឲ្យចាក់ធុងបាស់ រំខានដល់អ្នកជិតខាងទៀតទេ  


មជ្ឈមណ្ឌលប្រចាំបញ្ហាបានទទួលរបាយការណ៍ឆ្លើយតបពី ប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម នៅម៉ោង ១៣:៤២ នាទី  


ករណីនេះបានបញ្ចប់នៅម៉ោង ១៤:៣០នាទី ថ្ងៃខែឆ្នាំដដែល 


#khst #khstmedia ☎️ ទំនាក់ទំនងតាមទូរស័ព្ទនិងតេឡេក្រាម៖ ស៊ែលកាត 061 662269, មិត្តហ៊្វូន 066 662269, ស្មាត010 662269 និង ABA ដុល្លា: 061662269, ABA ខ្មែរ: 066662269 សូមអរគុណ៚