អ្នកសារព័ត៌មានម្នាក់ល្បីខាងផ្សាយគ្មានព្រំដែនត្រូវជាប់កន្សែងស្រីកំណាន់ចិត្តរបស់ខ្លួនហើយ គឺត្រូវវាស់កម្ពស់ និងថ្លឹងគីឡូបានសម្រេចហើយ  


ដោយបានការអនុញ្ញាតិនិងយកចិត្តទុកដាក់ពីលោក ឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ  និងមានការសម្របសម្រួលពីឯកឧត្តម ឯក ឆែងហួត ព្រៈរាជអាជ្ញា នៃអយ្យការសាលាដំបូងខេត្តតាកែវ នៅព្រឹក,ថ្ងៃចន្ទ ៤រោច ខែ មិគសិរ ឆ្នាំខាល ចត្វា ស័ក .ស២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែ ធ្នូ  ឆ្នាំ ២០២២ វេលាម៉ោង ០៨និង០៥នាទី ក្រោយពីបានទទួលព័ត៌មានថាមានករណីហឹង្សាចេតនា លោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុកគិរីវង់ បានចាត់លោកវរសេនីយ៍ទោ យ៉ាង តារាអធិការរងទទួលការងារយុត្តិធម៌ស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រះបាទជាន់ជុំ ចុះឃាត់ខ្លួនជនស្ស័យម្នាក់ ឈ្មោះកែម ចន ភេទប្រុស អាយុ៤៥ ឆ្នាំ  មុខរបរជា អ្នកសារព័ត៌មាន ចនធីវីអនឡាញ បានប្រើហឹង្សាលើកស្រីកំណាន់របស់ខ្លួននៅចំណុចកែងជុំមិត្ត ស្ថិតនៅភូមិ ពោធិ៍ខ្វិត ឃុំ ព្រះបាទជាន់ជុំ  ស្រុកគិរីវង់ ខេត្តតាកែវ ដែលស្រីកំណាន់ចិត្តមានឈ្មោះ សុខ ចន្ថាភេទស្រី អាយុ ៣៨ ឆ្នាំនៅភូមិ-ឃុំកើតហេតុខាងលើ  ត្រូវបានជនសង្ស័យខាងលើប្រើហឹង្សាបណ្តាលអោយមានរងរបួសមានដូចខាងក្រោម ÷

ដាច់រលាត់លើដើមទ្រូង 

របួសជាំភ្លៅខាងឆ្វេង

របួសដាច់រលាត់ស្មាខាងឆ្វេងចំនួន  កន្លែង

របួសដាច់រលត់ក្រោមថ្ពាល់ខាងឆ្វេង 

      មូលហេតុនៃរឿង ÷ មកពីជនសង្ស័យ ឈ្មោះ កែម ចន បានប្រចណ្ឌស្រីកំណាន់ចិត្តរបស់ខ្លួនទៅជាមួយអ្នកផ្សេង 


      បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងធ្វើការសាកសួរ និង កសាងសំណុំរឿងតាមនីតិវិធីច្បាប់បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តតាកែវ