ខេត្តកណ្តាល៖ នៅល្ងាចថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ថោង ផល្លារង្សី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាលបានសម្រេចចេញដីការឃុំខ្លួនបុគ្គលិកធនាគារមហានគរ ពីបទរំលោភលើទំនុចចិត្ត និង ចេញសេកស្អុយ ទឹកប្រាក់ជាង៣០ម៉ឺនដុល្លារដាក់ពន្ធនាគារបណ្តោះអាសន្ន ពីបទ"មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៌អាចជួញដូរបានយោងតាមមាត្រា២៣១ នៃច្បាប់ស្តីពីឧបករណ៌អាចជួញដូរបាន និងប្រតិបត្តិការទូរទាត់សងប្រាក់  


ដែលប្រព្រឹត្តនៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២  


ជនត្រូវចោទឈ្មោះ នី ដាណេត ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកធនាគារមហានគរ មានទីលំនៅភូមិចន្លក់ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល  


ជនរងគ្រោះចំនួន០២នាក់ ទី១ឈ្មោះ ជា វិយូលី ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរ មានទីលំនៅផ្ទះលេខ១៨៤ផ្លូវ១៨៤ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ទី២ឈ្មោះ ដារិទ្ធិ សេងហួរ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ 


លោកឧត្តមសេនីយ៌ត្រី ឡាក់ ម៉េងធី ស្នងការរងនគរបាលខេត្តកណ្តាលបានប្រាប់អោយដឹងថា កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល  សហការជាមួយកម្លាំងនគរបាលយុត្តិធម៌ស្រុកកៀនស្វាយ បានចុះអនុវត្ត ដីកាបញ្ជាឲ្យចូលខ្លួន លេខ០៥១ ដកបចខ/២២ ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ចេញដោយលោក លាវ ស្រេងព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ដកណ្ដាល នឹងបានធ្វើការឃាត់ខ្លួន បុគ្គលិកធនាគារមហានគរ ពីបទរំលោភលើទំនុកចិត្ត ទឹកប្រាក់ជាង៣០ម៉ឺនដុល្លារ  


ការឃាត់ខ្លួនធ្វើឡើងនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ផលប៉ះពាល់ និង ការខូចខាត ទឹកប្រាក់ចំនួន ៣៥០,០០០ដុល្លារ (សាមសិបប្រាំម៉ឺនដុល្លារ