ភ្នំពេញ  រដ្ឋបាលខណ្ឌសែនសុខ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើ ដំណើរតាមបណ្តោយផ្លូវលេខ១៩៨៦ ស្ថិតនៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឱ្យបានជ្រាបថា៖ ដោយបានទទួលបានលិខិតអនុញ្ញាតលេខ១១១៣/២២ ឆត. ចុះថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២២ របស់រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌសែនសុខ នឹងសម្រេចធ្វើការបិទផ្លូវលេខ១៩៨៦ (ចំណុចកែងផ្លូវលេខ១០០៧ជាបណ្ដោះអាសន្នដើម្បីបើកការដ្ឋានកាត់ផ្លូវ ដាក់ប្រព័ន្ធលូថ្មីទំហំ,៥ម៉ែត ភ្ជាប់ទៅប្រព័ន្ធលូដែលមានស្រាប់នៅផ្លូវលេខ១០០៧ (ខាងត្បូងផ្លូវលេខ១៩៨៦ដើម្បីរំដោះទឹកពីប្រឡាយ អូរអាគុជ ទៅប្រឡាយម៉ុងរិទ្ធីដោយដំណើរការការដ្ឋានចាប់ផ្ដើមនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ នឹងបញ្ចប់ ការដ្ឋាននៅថ្ងៃទី២៤ ខែតុលាឆ្នាំ២០២២ (ការដ្ឋាននឹងចាប់ផ្ដើមការងារនៅវេលាម៉ោង ០៨:០០នាទីព្រឹកដល់ម៉ោង ១៧:០០នាទីរសៀលដែលមានរយៈពេលសរុបចំនួន ០៧ថ្ងៃ បណ្តាលឱ្យមានការរំខានដល់ការ ធ្វើចរាចររបស់បងប្អូនប្រជាពលរដ្ឋ និងម្ចាស់យានយន្តដែលធ្វើដំណើរឆ្លងកាត់តំបន់នេះ 

 

✴️សូមបងប្អូនជួយស៊ែរចែករំលែកព័ត៌នេះផង🙏🙏🙏


ប្រិយមិត្តអាចផ្តល់ដំណឹងឬព័ត៌មាន មកសារព័ត៌មាន មួយរៀល www.muyreal-news.com ដោយផ្ទាល់តាមរយៈដូចខាងក្រោម

  1. លេខទូរស័ព្ទ 010 662 269
  2. Telegram: 010 662 269
  3. What’s App: 010 662 269
  4. Join our Group https://t.me/khshortnews
  5. Gmail: muyreal.news@gmail.com
  6. អ៊ុក សុវណ្ណដារារាជ្យ: https://www.facebook.com/silverturtle168
  7. Sovandarareach Ouk : https://www.facebook.com/silverturtlekhmer
  8. Muyreal-News: https://www.facebook.com/Muyreal.Official/


បញ្ជាក់៖ រាល់ការផ្តល់ព័ត៌មាន របស់ប្រិយមិត្តមកកាន់អង្គភាពសារព័ត៌មានយើងខ្ញុំ នឹងមានការរក្សាការសម្ងាត់ជូនប្រភព តាមវិជ្ជាជីវៈមិនឲ្យប៉ះពាល់ដល់កិត្តយស ឬសុវត្ថិភាពរបស់ប្រភពឡើយ។ 


សូមអរគុណសម្រាប់ការតាមដាន ១រៀល 

 #khmn #muyrealnews

                     ************